​​
​សម្ដេច ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី
ដោយ លោក តែម កយ - Fri,15 May 2020 (Time 09:01 PM)

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18048 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137810 នាក់
សរុបទាំងអស់​ 13000772 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ