​​
​កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ដោយ លោក អុិត សាផល - Tue,19 May 2020 (Time 04:17 AM)

បាត់ដំបង៖រសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូន ទោស័ក ព.ស២៥៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរ សមត្ថកិច្ចវពាក់ព័ន្ធបានថ្លែងនូវការលំបាកមួយចំនួនដែលខាងភាគីថៃមិនសហការល្អជាមួយភាគីខ្មែរដោយពេលខ្លះខ្មែរយើងបានបិទមិនឲ្យចេញ ចូល ឆ្លងដែន តែថៃលួចឲ្យចេញចូលឆ្លងដែនដើម្បីយកលុយពីប្រជាពលរដ្ឋខ្មែរផងដែរ ម្យាងវិញទៀតពលករខ្មែរបានឆ្លងដែនតាមមេខ្យល់ដឹកនាំ ឬ ថៅកែថៃអនុញ្ញាតឲ្យចូលទៅទឹកដីថៃ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកកិច្ចការព្រំ
ដែនគោកបានបញ្ជាក់ថា ករណីពលករលួចឆ្លងដែនដោយខុសច្បាប់នៅតាមច្រករបៀងនានា ដែលក្រសួងមហាផ្ទៃបានសម្រេចឲ្យបិទច្រករបៀងទាំងស្រុងទូទាំងប្រទេសមិនឲ្យមានបើកបន្តទៀតគឺដើម្បីទប់ស្កាត់ការឆ្លងជម្ងឺCOVID-19ជាថ្មីម្តងទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា បានបន្តទៀតថាករណីពលករឆ្លងដែនដោយខុសច្បាប់ដើម្បីទៅធ្វើការនៅប្រទេសថៃកន្លងមក ពលករខ្លះគឺមានការបាត់ខ្លួនដោយសារថៃបាញ់សម្លាប់
ពលករខ្មែរខ្លះទៀតបានជាប់ទោសដោយបទល្មើសព្រៃឈើនិងបទល្មើសផ្សេងៗទៀត។
សើរ។

លោក ងួន រតនៈ បានជម្រាបដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងកិច្ចប្រជុំថា យើងរឹតបន្តឹងការឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរ គឺ អនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ ១៣៩៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ គឺដើម្បីសុខសុវត្តិភាពប្រទេសជាតិនិងប្រជាពលរដ្ឋយើង។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ខេត្តយើងបើកកិច្ចប្រជុំបន្ទាន់ស្តីពីការបិទច្រករបៀងនេះគឺអនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរលកទី២នៃជំងឺ COVID-19 ខណ:ប្រទេសកម្ពុជាយើងកំពុងជាសះស្បើយអស់ហើយនិងប្រទេសជិតខាងកំពុងប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយ។ ឯកឧត្តម បានធ្វើការបូកសរុប ក្នុងកិច្ចប្រជុំនេះដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀតថា ត្រូវសហការគ្នារក្សាការពារសន្តិសុខ និងការងារផ្សេងៗទៀត ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង ឲ្យបានល្អប្រ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17982 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135799 នាក់
សរុបទាំងអស់​ 11651005 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង