​​
​ជនសង្ស័យ៤នាក់ប្រើហិង្សាដោយ​ចេតនាត្រូវសមត្ថកិច្ចឃាត់ខ្លួន
ដោយ លោក អុិត សាផល - Tue,19 May 2020 (Time 04:09 AM)

បាត់ដំបង៖កាលពីថ្ងៃ សៅរ៍​ ១០រោច​ ខែ​ពិសាខ​ឆ្នាំ​ជូតទោ​ស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ទី ១៦ ខែ​ឧស​ភា ឆ្នាំ ២០២០វេលាម៉ោង ២៣និង៣០នាទីនៅ​ចំ​ណុចសួនច្បារ ស្ថិតក្នុងភូមិរំចេក៤​សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង អនុវត្តតាមបទប​ញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង​ និងយោបល់ដឹកនាំរបស់លោកវរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​​ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​នៃស្នងការដ្ឋានកម្លាំងនគរបាលការិយាល័យជំនាញ​ព្រហ្មទ័ណ្ឌកំរិតស្រាលដែលមាន​លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ ជានាយកា​រិយាល័យបានចូលរួមជាមួយកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស(កាប់ដោយកាំបិត) មួយករណី ដែលបង្កឡេីងដោយជន​ស័ង្សយមួយក្រុមប្រដាប់ដោយកាំបិតធ្វេី​សក​ម្ម​ភាពដេញកាប់យុវជនឈ្មោះឃុន ប៉ូឡា ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួស មុតរយះលេីខ្លួនប្រាណជា​ច្រើន​​កន្លែង ។

ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖
១-ឈ្មោះ លឿប ភៀន ភេទប្រុស អាយុ ២៣ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ( ជាអ្នកកាន់កាំបិតកាប់ )។
២-ឈ្មោះលឿន សាវីន ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិព្រែកឆ្ដោ រ​ ឃុំពាមឯក ស្រុក ឯកភ្នំខេត្តបាត់ដំបង ( ជាអ្នកកាន់កាំបិតកាប់ ។
៣-ឈ្មោះ វ័ន វណ្ណៈ ហៅ គួយ ភេទ ប្រុស អាយុ ១៦​ ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ( ជាអ្នកបើកម៉ូតូ ។
៤-ឈ្មោះ រួម វុធ ហៅ វឹម ភេទប្រុស អាយុ ១៦​ ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង( ជាអ្នកបើកម៉ូតូ ) រីឯបក្សពួក​ចំនួន ០៤នាក់ទៀតបនរត់គេចខ្លួន ។

*-វត្ថុតាងដកហូតរួមមាន ៖
- កាំបិតកែច្នៃចំនួន ០៤ដើម
- ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2011 ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1K 6698
- ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2004 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E 5808

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18061 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137823 នាក់
សរុបទាំងអស់​ 13000785 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ