​​
​លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២
ដោយ លោក អុិត សាផល - Wed,20 May 2020 (Time 10:13 AM)

ខេត្តបាត់ដំបង៖ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធិភូមិភាគទី៥ ក្រោយពីបានប្រកាសផ្ទេរភាកិច្ចនិងឡើងកាន់មុខតំណែងថ្មី របស់លោក ឧត្ដមសេនីយ៍ត្រី សុខ គីមសឿន នាយរងសេនាធិការយោធិភូមិភាគទី៥ និងជាមេបញ្ជាការទិសទី២ បានដឹកនាំកម្លាំងទីបញ្ជាការ និងកម្លាំងរបស់ផ្នែកសឹករងស្រុកភ្នំព្រឹក ដែលដឹកនាំផ្ទាល់ដោយលោក វរៈសេនីយ៍ទោ យី ឌឿន មេបញ្ជាការផ្នែកសឹករងស្រុកភ្នំព្រឹក ដោយមានកម្លាំងចូលរួម២២នាក់
ដើម្បីរៀបចំឈូសឆាយទីធ្លា ទីបញ្ជាការទិសទី2 អោយមានរបៀរៀបរយ ឡើងវិញ ចាក់ដីបំពេញក្នុងទីធ្លាបទីបញ្ជាការ ធ្វើរបង និងសួនបន្លែ ហើយនិងបន្តរៀបចំធ្វើទីបញ្ជាការថ្មី ដោយទីបញ្ជាការការចាស់មានការទ្រុឌទ្រោម។

បើយោងតាមប្រសាសន៍លើកឡើង របស់លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន នាយរងសេនាធិការយោធិភូមិភាគទី៥ និងជាមេបញ្ជាការទិសទី២បានអោយដឹងថា លោក និងដឹកនាំបន្តរៀបចំនៅទីបញ្ជាការទិសទី២ អោយបានស្អាតហើយអោយទូលាយជាងមុននៅពេលដែលមានពិធីប្រជុំម្ដងៗដើម្បីអោយកម្លាំងគ្រប់ស្ថាប័នងាយស្រួលក្នុងការចតរថយន្ត ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18058 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137820 នាក់
សរុបទាំងអស់​ 13000782 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ