​​
​ពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តត្បូងឃ្មុំ លោកស្នងការនិងលោកមេបញ្ជាការអាវុធហត្ថ មេត្តាមានវិធានការចុះបង្រ្កាបក្រុមញៀនល្បែងទាំងនេះផង បើសិនជាអ្នកលេង មាននណាម្នាក់មានផ្ទុកមេរោគកូវីដ១៩វិញនោះ មិនឆ្លងតាមសហគមន៍ងាប់អស់ទេអី
ដោយ លោក តែម កយ - Sat,09 May 2020 (Time 04:48 PM)

ខេត្តត្បូងឃ្មុំ៖ បើយោងតាមសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព នៅតែបន្តចុះផ្សាយរឿងលោក ថុន ដែលជាម្ចាស់ទីតាំងហ៊ានបើកសង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៏ធំ មួយកន្លែង ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកអោយពួកអ្នកញៀនលេងល្បែងទាំងនេះ ចូលលេងភ្នាល់ដាក់ប្រាក់ក្នុង១គូរាប់ម៊ឺនលានរៀន បានដោយរក តែពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានចុះទៅបង្ក្រាបទេ ដូច្នេះហើយ ប្រជាពលរដ្ឋក្នុងភូមិឃុំដាក់ការសង្ស័យថា៖ ប្រហែលជាមន្ត្រីអាជ្ញាធរមូលដ្ឋានបានទទួលលាភសក្ការៈពីលោក ថុន អស់ហើយ ទើបបំឡែងជាកន្ទេលធំបន្លំដេក មើលមិនឃើញ ដូច្នេះនោះ ស្រមពេលប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាស អោយបិទ ខារ៉ាអូខេ ក្លឹបកម្សាន្ត កាស៊ីណូ ហាមជួបជុំប្រមូលផ្តុំគ្នាត្រូវនៅអោយឆ្ងាយពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងជំងឺវីរុសកូវីដ១៩ ដែលជំងឺដ៏កាចសាហាវមួយនេះកំពុងរាតត្បាតទូទាំងពិភពលោក បង្កអោយមានអ្នកឆ្លងរាប់លានអ្នក និងអ្នកមានអ្នកស្លាប់ជាង១លានអ្នកផងដែរ។ ហើយបើយោងប្រភពច្បាស់ការពីរពលរដ្ឋបានប្រាប់អោយបដឹងថា៖ កន្លែងទីតាំងល្បែងសុីសងជល់មាន់ និង អាប៉ោងដ៍ធំ ត្រូវមហាជន និងអ្នកញៀនលេងល្បែង ស្គាល់ឈ្មោះ លោក ថុន ដែលជាម្ចាស់បនល្បែងនោះ។ ប្រភពបន្តថា៖ កាលពីរមុនលោក ថុន ដែលជាម្ចាស់ សង្វៀនបញ្ជល់មាន់នោះ ធ្លាប់បើកលេងនៅភូមិស្រឡប់ ម្តងរួចហើយ ក៏ប៉ុន្តែនៅទីនោះក៏ធ្លាប់មានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មាន ទើបបានជាផ្អាកលេងមួយរយៈពេលខ្លី តែថ្មីៗនេះ គេបានឃើញលោកថុន បាននាំបក្សពួកទៅបើកទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោងដ៏ធំ នៅភូមិឈើទាលជ្រុំម្តងវិញ ហើយទីតាំងបើកលេងភ្នាល់ដាក់ប្រាក់ខាងលើ មកដល់ពេលនេះ នៅតែដំណើរការបានយ៉ាងរលូនទៀតផង។ ប្រជាពលរដ្ឋរស់នៅភូមិនោះ មានការព្រួយបារម្ភជាខ្លាំង ខណៈប្រទេសទូទាំងពិភពលោកកំពុងខ្លាចជំងឺវីរុសកូវីដ១៩ និងបារម្ភពីសុវត្ថិភាព សុខភាព បូករួមទាំងក្តីបារម្ភខ្លាំង គឺការកើតមានអំពើ ចារកម្ម លួចឆក់ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារជាដើម។ល។ ជុំវិញករណីខាងលើ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ សូមឯកឧត្តម បញ្ចេញកណ្តាប់ដៃដែក កម្ទេចទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោងដ៏ធំ របស់លោក ថុន អោយខានតែបាន ព្រោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន នៅទីនោះ ប្រហែលជាត្រូវមន្តអាគមន៍សន្តំរបស់លោក ថុន ម្ចាស់ទីតាំងខាងលើអស់ហើយទាន ទើបមិនបង្ក្រាប។ សារព័ត៌មាន (គេហទំព័រ បាត់ដំបងប៉ុស្ដិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿងល្អ និង អាក្រក់ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell០១២.៤២៣៣៤១

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18066 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137828 នាក់
សរុបទាំងអស់​ 13000790 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ