​​
​(មានវីដេអូឡានដឹកឈើ)អាងខ្នងចឹងតើបានជាមេឈ្មួញឈើមានអំណាច ឈ្មោះ ចែ មុំ សម្រុកដឹកជញ្ជូនឈើក្នុងខេត្តក្រចេះ បានយ៉ាងរលូនមិនខ្វល់ពីសមត្ថកិច្ច
ដោយ លោក ស៊នចាន់ធូ - Thu,18 June 2020 (Time 10:08 AM)

ខេត្តក្រចេះ ៖យោងតាមប្រភពច្បាស់ការមួយបានអោយដឹងថា មេឈ្មួញខាងបំផ្លាញព្រៃឈើនៅខេត្តក្រចេះ ឈ្មោះ ចែមុំ ស្ថិតនៅ ភូមិអណ្ដែងដូន ឃុំគគរ ក្រុង/ស្រុកក្រចេះខេត្តក្រចេះ ត្រូវជាប្អូនថ្លៃ លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ។

ដោយសារមានជាប់សាច់ ជាប់ឈាមនិងហើយ បានជាមន្ដ្រីពាក់ព័ន្ធមួយចំនួនបានបង្ហើបឲ្យដឹងថា មេឈ្មួញឈើឈ្មោះ ចែ មុំ ពិតជាមានអំណាចចង់ធំ ជាង ឯកឧត្តម វ៉ា ថនអភិបាល នៃគណ:អភិបាលខេត្តក្រចេះ ទៅទៀត ពីព្រោះអាងលោកឡុងយឹងមេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះត្រូវជាបងថ្លៃ។

សូម្បីតែលោក ទ្រី សុភ​ក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់ដែរ សុខចិត្តសម្ងំ​ដូចអណ្ដើកក្នុងស្នូកចាំទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។​ បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​យប់កន្លងទៅនេះមេឈ្មួញឈ្មោះ ចែ​មុំ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ចូលទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ខេត្តស្វាយរៀង ក៏ដូចជា​ដឹកជញ្ជូន​ចេញទៅ​ប្រទេសវៀតណាមតាមអំពើចិត្តរឺដោយសារអាងអំណាចលោកឡុងយឹងនៅពីរក្រោយខ្នង។ ណាមួយដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ចអាវុធហត្ថ និងនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ ហើយការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ចែមុំនេះ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈើឈ្មោះ ចែ​ មុំ មិន​អាចធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ព្រះ កកោះខ្ញែ និង​តំបន់​រលួស តាម​អំពើ​ចិត្ត​បានឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​នោះទេ​។ ប្រជាពលរដ្ឋរួមនិងមន្ត្រីរាជការមួយចំនួនសូមអំពាវនាវដល់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ហើយឯកឧត្តមក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងដែរ មេត្តាមានចំណាត់ការទប់ស្កាត់ទៅលើបទល្មើសព្រៃឈើផងទាន ដែលឈ្មួញដឹកជញ្ជូនចេញពីខេត្តក្រចេះទៅខេត្តផ្សេងៗ រឺមួយក៏ឯកឧត្តមមិនបានដឹងនូវការដឹកជញ្ជូនព្រៃឈើទាំងអស់នេះទេ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19315 នាក់
ម្សិលមិញ ​ 21747 នាក់
សប្តាហ៍នេះ​ 140119 នាក់
សរុបទាំងអស់​ 20025579 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា