​​
​បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ
ដោយ លោក តែម កយ - Tue,02 June 2020 (Time 10:26 AM)

(រាជធានីភ្នំពេញ)៖ សមត្ថកិច្ចយោធាការពារព្រំដែនវៀតណាម ខេត្តឡុងអាន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននិង អាវុធឆ្លងដែន នៅចំណុចព្រំដែនប៊ិញហៀប-ព្រៃវល្លិ៍(ខេត្តស្វាយរៀង -ឡុងអាន) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្ស០១នាក់ ប្រុស ជនជាតិវៀតណាម ដកហូតបានថ្នាំញៀនគ្រប់ប្រភេទទម្ងន់២០.៨គ.ក្រនិងអាវុធខ្លី០៣ដើម។

បន្ទាប់ពីទទូលបានព៌ត័មានពីភាគីវៀតណាមនៅថ្ងៃទី២៦-២៨ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាលយ័(ក១០)របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការ

ស្រាវជ្រាវស៊ើបអង្កេតបន្ត។
ជាលទ្ធផល ៖
ឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ១/ឈ្មោះ ឯក សារិទ្ធ ភេទប្រុសជនជាតិខ្មែរ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី
ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៊ ២/ឈ្មោះ ង្វៀន វ៉ាន់សាង ហៅសួន គីមបូ ភេទប្រុសជនជាតិវៀតណាម ។

ទីតាំងបង្ក្រាប បុរីប៉េងហួត ផ្លូវលេខ១០ ផ្ទះលេខ៨០និងលេខ៨២ ក្រុម១ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
-ចាប់យកវត្ថុតាងរួមមាន ៖
១.ហេរ៉ូអ៊ិនទម្ងន់ ២១៣៥,៥៧ក្រាម។
២.ថ្នាំគ្រាប់ចម្រុះពណ៌ទម្ងន់ ១៤៩,២០ក្រាម(MDMA)។
៣.ម្សៅម៉ត់ពណ៌សទម្ងន់ ៧,៣២ក្រាម(MDMA)។
៤.ម្សៅម៉ត់ពណ៌សទម្ងន់ ១០.៩១ក្រាម(កេតាមីន)។
៥.ថ្នាំគ្រាប់នីមេតាហ៊្សេប៉ាម ទម្ងន់ ១៥២,៤៦ក្រាម។
៦.ម្សៅម៉ត់ពណ៌កាហ្វេ ទម្ងន់ ២១៣,៩៥ក្រាម(មិនច្បាស់)
៧.ម្សៅម៉ត់ពណ៌ស ទម្ងន់ ៦១,២៣ក្រាម(មិនច្បាស់)
៨.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០២គ្រឿង
៩.អាវុធ០២ដើម (ធុនAK៤៧)០១ដើមគ្រាប់២៥គ្រាប់ និងGLOCK០១ដើមគ្រាប់៣៨គ្រាប់។
១០.រថយន្ត០២គ្រឿង(ម៉ាកឡង់រ៉ូវរ័មីនីពណ៌ស០១គ្រឿងនិងម៉ាកលុចសុីស៤៧០ពណ៌ខ្មៅ០១គ្រឿង) ។
១១.ម៉ូតូ០៣គ្រឿង រួមនិងឧបករណ៍សំភារះមួយចំនួនទៀត ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18077 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137839 នាក់
សរុបទាំងអស់​ 13000801 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ