​​
​ពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង​ ជល់មាន់ អាប៉ោង យូគី នឹងហ្គេមបាញ់ត្រី រាប់ពាន់នាក់អាជ្ញាធរនៅខេត្តត្បូងឃ្មុំ ធ្វើមិនដឹង
ដោយ លោក អុិត សាផល - Tue,14 July 2020 (Time 06:54 AM)

​ខេត្តត្បូងឃ្មុំ​ ៖ ល្បែងស៊ីសង ជល់មាន់អាប៉ោង យូគី នៅក្នុងកាស៊ីណូមួយកន្លែងដែលស្ថិតក្នុងភូមិអន្លុងជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ បាននិងកំពុងបើកលេងល្បែងជល់មាន់អាប៉ោង យូគី មានលក្ខណៈទ្រង់ទ្រាយធំ សុទ្ទសឹងតែពលរដ្ឋខ្មែរទាំងអស់ ហើយអ្នកញៀនល្បែងនោះបានចូលលេងយ៉ាងច្រើនកុះករ ដោយមិនមានការភ័យខ្លាចចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីត១៩សោះឡើយ។

មាន​ម៉ូតូ​ឡាន​រាប់រយ​គ្រឿង ហាក់​គ្មាន​ការ​ភ័យខ្លាច ពីការចុះបង្រ្កាបរបស់សមត្ថកិច្ចនោះឡើយ ។ល្បែងជល់មាន់ មានការភ្នាល់ចាប់ពី១០០០ ដូល្លារហូតដល់៥០០០ដូល្លា សម្រាប់ថ្ងៃ ពិសេសវិញគឺថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យរីឯថ្ងៃខុសពីនឹងគឺដើមផាន់ចាប់ពី៥០ ម៉ឺន ១លាន ២លាន ថ្ងៃធម្មតា អាប៉ោងមានការចាក់រាប់លានពេញៗហាន់តោតែម្តង។ ចំណែកយូគី វិញ មានចាក់វាល់លានផងដែរសម្រាប់អ្នកញៀនល្បែងទាំងនោះ បើនិយាយពីសមត្ថកិច្ចមូលដ្ឋាន ស្រុក ខេត្ត វិញហាក់បីដូចជាមិនអើពើក្នុងការបង្ក្រាប​ឡើយ គេសង្ស័យថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅខាងក្រោយទើបសមត្ថកិច្ចមិនហ៊ានក្អកនិងប៉ះពាល់បែបនេះ ។

បើនៅតែមានល្បែងស៊ីសងយូគីអាប៉ោង និង ជល់មាន់ នេះបន្តទៀត ពិតជា​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សន្តិសុខសុ​វត្តិភាព សណ្តាប់ធ្នាប់​ភូមិ​ឃុំ​ ជាក់ជាពុំខានឡើយ។ សូម្បីតែប្រមុខរាជរដ្ឋាភិបាលតែងតែណែនាំរាល់ល្បែងសុីសងក្នុងកាស៊ីណូណាដែលមានពលរដ្ឋខ្មែរចូលលេងត្រូវចាត់វិធានការបិទល្បែងនោះជាបន្ទាន់ តែនៅឡើយល្បែងកាស៊ីណូនៅចំណុចដូចខាងលើនេះគ្មានឃើញសមត្ថកិច្ចក្នុងស្រុកនិងខេត្តណាមួយហ៊ានចុះមកណែនាំដល់ម្ចាស់កាសុីណូឡើយ ឫមួយខ្លាចបែកឆ្នាំងបាយជាប្រចាំខែតាមលំដាប់។ ណាមួយពិតជាចំឡែកផងកាសុីណូឯណាមានបើកតាំងពីរយូគី អាប៉ោង និងជល់មាន់ នោះគ្រាន់តែជាឡេះដើម្បីប្រមូលម្ដុំអ្នកញៀនល្បែងដែលជាពលរដ្ឋខ្មែរចូលទៅលេងគេចវេះពីការបង្រ្កាបរបស់សមត្ថកិច្ចតែប៉ុនណ្ណោះ។ ប្រជាពលរដ្ឋ​ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកកាស៊ីណូ ខាងលើនេះហើយពួកគាត់បានសំណូមពរយ៉ាងទទូចទៅលោកអភិបាលខេត្តករណីនេះ គួរលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន រត្ន័ ស្នងការ​នគរ​បាល​ខេត្ត​ និងលោកបញ្ជាការអាវុធហត្ថខេត្តពិនិត្យ និងចុះចាត់វិធានការចំពោះកាស៊ីណូខាងលើនេះផង ដើម្បីចូលរួមគាំទ្រនូវគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច របស់ ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង​ និងអនុ​សាសន៍របស់ម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18059 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137821 នាក់
សរុបទាំងអស់​ 13000783 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ