​​
​ឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់
ដោយ លោក អុិត សាផល - Wed,15 July 2020 (Time 05:09 AM)

បាត់ដំបង៖នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧ្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងដំណើរចុះពិនិត្យស្ពាននោះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធមួយទៀត។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំនិងសំណូមពរដល់លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង លោក ចាន់ សំបូរ ដែលអមដំណើរចុះទៅពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែនេះ ដោយជម្រុញឲ្យមន្ទីរពិភាក្សាជាមួយនិងក្រុមហ៊ុនដែលកំពុងអនុវត្តសាងសង់ស្ពាននេះ ត្រូវបន្តកែលម្អជើងទេរនិងជម្រាលស្ពានឲ្យបានល្អប្រសើរជាងនេះថែមទៀត។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យប្រធានមន្ទីរសាធារណការខេត្ត កែលម្អផ្លូវតភ្ជាប់ជាមួយក្បាលស្ពានឲ្យបានល្អប្រសើរ ដោយត្រូវចាក់ដី និងក្រាលក្រួសក្រហមលើកផ្លូវឲ្យស្មើនិងគល់ស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកខណៈពេលស្ពានបើកឲ្យប្រើប្រាស់ជាផ្លូវការនោះ។ ស្ពានបេឡេថ្មីដែលទើបសាងសង់រួចរាល់នេះ គឺ៖ មានប្រវែង ១២៦ម៉ែត្រ និងទទឹង៤,២០ម៉ែត្រ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ដោយកងកម្លាំងវិស្វកម្មជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសសរពក ជាប់និងព្រំប្រទល់ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ នៃខេត្តបាត់ដំបង។ ស្ពានបេឡេថ្មីមួយខ្សែដែលមានតម្លៃប្រមាណជា ២៧ម៉ឺនដុល្លារអាមេរិកនេះអាចផ្ទុកទម្ងន់ឆ្លងកាត់បានប្រមាណ១៥តោនក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។នេះបើតាមការគូសបញ្ជាក់ពីអ្នកជំនាញកងវិស្វកម្ម ដែលបានស្ថាបនាកសាងស្ពាន នៅទីនេះកន្លងមក។ កន្លងទៅថ្មីៗនេះឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកស្ពានដែកបេឡេថ្មីមួយខ្សែនេះ ពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបាណន់ផ្ទាល់។ ជាពិសេស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំកន្ទឺ១ នេះតែម្តង។ដែលកន្លងមកបងប្អូនតែងតែគាំទ្រនូវគោលនយោរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកថា៖ការផ្តល់នូវស្ពានបេឡេថ្មីបន្ថែមមួយខ្សែទៀតនេះនិងផ្តល់នូវផ្លូវដង្ហើមសេដ្ឋកិច្ច វាជាសរសៃឈាមក្នុងការតភ្ជាប់ទៅកាន់បណ្តាស្រុកសំខាន់ៗចំនួន៤ រួមមាន៖ ស្រុកសង្កែ, បាណន់, គាស់ក្រឡ និង ស្រុកសំឡូតជាដើម…។ ហើយស្ពានបេឡេថ្មីមួយខ្សែនេះ គឺជាការឆ្លើយតបទៅនិងសំណូមពរដោយទទូចពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ ដែលចង់បានស្ពាន ដើម្បីងាយស្រួលឆ្លងកាត់ក្នុងការដឹកកសិផលកសិកម្មទៅកាន់ទីផ្សារនានា។ហើយក្នុងនោះសម្តេចក៏បានទទួលយកសំណើរទាំងនេះដើម្បីរិះរកលទ្ធភាពជួយដល់បងប្អូន និងដើម្បីឆ្លើយតបពីតម្រូវការចាំបាច់ជាក់ស្តែងនូវក្នុងការជួយដល់បងប្អូននៅក្នុងឃុំ ក៏ដូចជាប្រជាពលរដ្ឋស្រុកបាណន់ទាំងមូលផងដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18078 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137840 នាក់
សរុបទាំងអស់​ 13000802 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ