​​
​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអញ្ជើញចុះពិនិត្យ និងស្វែងយល់ការផលិតពូជស្រូវ នៅក្នុងភូមិសាស្ត្រអាងពោធ៍ របស់មន្ទីរកសិកម្មខេត្ត
ដោយ លោក អុិត សាផល - Fri,17 July 2020 (Time 06:16 PM)

បាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ១២រោចខែអាសាឍ ឆ្នាំជូត ទោស័ព ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដមដំណើរដោយ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ដែលមានអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ការផលិតពូជស្រូវ នៅក្នុងភូមិសាស្ត្រអាងពោធ៍ ដែលស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក ឈឹម វិជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការផលិតពូជស្រូវនេះមានការគាំពីគម្រោង ជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ ដែលធននឹងការបម្រែបម្រួលអាកាសធាតុ ហៅថា Rice SDP ដែលគាំទ្រថវិកាដោយ ADB ។ លោកបានបន្តទៀតថា ដោយមើលឃើញបច្ចុប្បន្នយើងខ្វះខាតកម្លាំងពលកម្ម ដូច្នេះហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នងនេសាទខេត្ត បានជ្រើសរើសយកការធ្វើបែបតូបនីយកម្ម ដោយប្រើប្រាស់ដាំដុះដោយឧបករណ៌ត្រាក់ទ័រសម្រាប់អូសដាំជាជួរ ដែលយើងប្រើប្រាស់ស្រូវពូជអស់តែ ១គីឡូក្រាម បើធៀបជាមួយកសិករគាត់ប្រើប្រាស់ស្រូវពូជ ២៥០ ទៅ៣០០ គីឡូក្រាម ក្នុងមួយហិចតា ។

លោកប្រធានមន្ទីរ បានបបន្ថែមទៀតថា ការប្រើប្រាស់ដាំដុះដោយឧបករណ័អាត្រាក់ទ័រអូសជាជួរ ងាយក្នុងការបាញ់ថ្នាំកម្ចាត់សត្វល្អិត ស្មៅ ដាក់ជី និងដកពូជលាយ ដើម្បីឱ្យបងប្អូនប្រជាកសិកររបស់យើងទៅប្រើប្រាស់ ឬដាំដុះបន្តនូវពូជសុទ្ធនេះផងដែរ ជាមួយគ្នានោះលោកបានឱ្យដឹងទៀតថា មន្ទីរកសិកម្មខេត្តបានធ្វើការផលិតគ្រាប់ពូជស្រូវក្នុងមួយឆ្នាំបានប្រមាណជាង ១០០ តោន តែប៉ុណ្ណោះ ហើយនៅពេលយើងធ្វើការច្រូតកាត់រួច យើងយកទៅសម្ងួត និងសម្អាតឡើងវិញរួច ទើបយើងធ្វើវិច្ចខ្ចប់នឹងផ្តល់ការចែកចាយដល់ប្រជាកសិករផងដែរ។ លោក ឈឹម វិជរា ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករត្រូវឡីឡូកសន្សំសន្សៃរក្សាទឹកទុក ដោយធ្វើបូមទឹកដាក់ស្រះ ប្រសិនបើមានការរាំងស្ងួតយូរ យើងអាចប្រើប្រាស់ទឹកនោះសង្គ្រោះបាន ជៀសវៀងមានការខូចខាតផងដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17811 នាក់
ម្សិលមិញ ​ 18698 នាក់
សប្តាហ៍នេះ​ 136229 នាក់
សរុបទាំងអស់​ 19273226 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា