​​
​កាស៊ីណូ នៅអន្លង់ជ្រៃបើកអោយពលរដ្ឋខ្មែរចូលលេងមួយថ្ងៃៗរាប់រយនាក់ សមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប ឬទុកជាប្រភពចំណូល...
ដោយ លោក អុិត សាផល - Tue,21 July 2020 (Time 12:51 AM)

ខេត្តក្បូងឃ្មុំ៖ តាមប្រភពរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអោយដឹងថា៖ នៅក្បែរកាស៊ីណូភូមិយើង មានបនល្បែងដ៏ធំមួយ(គ្មានឈ្មោះស្លាកយីហោ) កំពុងតែដំណើរការអោយខ្មែរចូលទៅលេងយ៉ាងរលូនតាំងពីយូណាស់មកហើយ ដោយបនល្បែងដ៏ធំគ្មានឈ្មោះនេះ អាងមានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៉ីសងដាក់ប្រាក់មានដូចជា៖ "មាន់ជល់ខ្នាយដែក,អាប៉ោង,យូគី,និងល្បែងស៊ីសងជាច្រើនប្រភេទទៀត" ទន្ទឹមនឹងនោះ ក៏មានការភ្នាល់ដាក់ប្រាក់ក្នុង១គូៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ដុល្លារទៀតផង ដោយមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើការ បង្ការ ហាមឃាតមិនអោយពលរដ្ឋខ្មែរចូលលេង ឬក៏បង្ក្រាបឡើយ។ ជុំវិញករណីបើកបនល្បែងដ៏ធំគ្មានឈ្មោះ ជ្រកក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ស្ថិតភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក គេសង្កេតឃើញមានសុទ្ធតែខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរ។

ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នារិះគន់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំថា៖ លោកបានដឹងហើយ ឬក៏មិនបានដឹងនោះទេ សូមកុំបង្អែបង្អង់បណ្តែតបណ្តោយ តទៅទៀតអី សូមលោកអភិបាលខេត្ត ឯកឧត្ដមស្នងការខេត្តត្បូងឃ្មុំ និង លោកមេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ សូមមេត្តាមានវិធានការអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាប អោយទាន់ពេលវេលាផងទាន។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងទៀតថា៖ ម្ចាស់បនល្បែងដ៏ធំ(គ្មានឈ្មោះយីហោ) ដែលជ្រកក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក កំពុងតែអនុវត្តន៍ ផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតអោយបើកកាស៊ីណូហើយ សព្វថ្ងៃនេះឃើញមានតែប្រជាពលរដ្ឋខ្មែរចូលលេងនោះទេ.? ដោយមិនខ្លាចឆ្លងជំងឺកូវិដ-១៩ ថែមទាំងមិនចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ហើយម្យ៉ាងវិញទៀតទីតាំងខាងលើនេះ មិនឃើញមានជនបរទេសចូលលេងទេ.? ខណៈដែលទូទាំងពិភពលោក កំពុងផ្ទុះជំងឺវីរុសកូវិដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឡើយ។ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសូមអំពាវនាវសារមួយនេះជូនទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញជាបន្ទាន់ផង ចំពោះករណីម្ចាស់បើកបនល្បែងស៊ីសងដ៏ធំគ្មានឈ្មោះគ្មានស្លាកយីហោ ដែលកំពុងជ្រកកោនក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ដែលហ៊ានផ្គើនបើកដៃអោយពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់បានយ៉ាងអនាធិបតេយ្យដូច្នេះទៅវិញ.?។ ហើយបើយោងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានចែងទិសស្លោក ទាំង៩ចំនុច ដើម្បីអោយមន្ត្រីថ្នាក់ក្រោមអនុវត្តន៍តាមគោលនយោបាយ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព៖ គ្មានបនល្បែង គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ គ្មានអំពើជួញដូរមនុស្ស ជូញដូរគ្រឿងញៀន និងគ្មានអំពើហឹង្សា។ល។ ជាពិសេសម្តេចក្រឡាហោម បានមសសន៍សង្កត់ធ្ងន់ៗថា បើមូលដ្ឋានណាមានបទល្មើសផ្សេងៗកើតមានឡើង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានក្នុងស្រុកខេត្តនោះជាអ្នកទទួលខុសត្រូវ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17810 នាក់
ម្សិលមិញ ​ 18698 នាក់
សប្តាហ៍នេះ​ 136228 នាក់
សរុបទាំងអស់​ 19273225 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា