​​
​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣
ដោយ លោក អុិត សាផល - Tue,21 July 2020 (Time 05:30 AM)

បាត់ដំបង៖នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន នៅកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

អញ្ជើញចូលរួមក្នុងពិធីមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។

ប្រតិភូអមដំណើរបញ្ជាការដ្ឋានកងទ័ពជើងគោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥ ព្រមទាំង មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ចំណុះឱ្យយោធភូមិភាគទី៥ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ភួងភិរម្យ ត្រូវទទួលមុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ត្រី កែវ សេងលន ទទួលមុខតំណែងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ។
លោកឧត្តមសេនីយ៍ត្រី ផេង ធី ជាមេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥៣។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំកងពលតូចថ្មើរជើងលេខ៥៣៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18075 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137837 នាក់
សរុបទាំងអស់​ 13000799 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ