​​
​ស.ស.យ.ក ស្រុកភ្នំព្រឹក បានរៀបចំកិច្ចប្រជុំជីវភាពប្រចាំខែកក្កដា ឆ្នាំ២០២០
ដោយ លោក អុិត សាផល - Sun,26 July 2020 (Time 06:03 AM)

បាត់ដំបង៖នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០
ស.ស.យ.ក ស្រុកភ្នំព្រឹក បានរៀបចំកិច្ចប្រជុំជីវភាពប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមអធិតីភាពលោក យី សុងគី អនុប្រធាន ស.ស.យ.ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង, លោក សុង សុភ័ក្រ្ដ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.ស.យ.ក ស្រុក, លោក ខៀវ ហ៊ាន ប្រធានក្រុមប្រឹក្សា ស.ស.យ.ក ចុះជួយស្រុកភ្នំព្រឹក និងសមាជិកក្រុមប្រឹក្សា សមាជិក សមាជិកា ស.ស.យ.ក ចូលរួម ៥១ នាក់ស្រី២០នាក់។

ក្នុងកិច្ចប្រជុំផ្ដោតទៅលើរបៀបវារៈដូចជាពិនិត្យឆ្លងរបាយការណ៍សកម្មភាពប្រចាំខែកក្កដា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត ពិនិត្យសេចក្ដីព្រាងសមាសភាពក្បាលម៉ាស៊ីន ស.ស.យ.ក ឃុំចំនួន០៥ និងវិទ្យាល័យចំនួន០២កែរសម្រួលនិងបំពេញបន្ថែមសមាសភាពក្បាលម៉ាស៊ីន ស.ស.យ.ក ស្រុកភ្នំព្រឹក បន្ទាប់ពីចប់កិច្ចប្រជុំរួចមានពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះចំនួន ០៥គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គ.ក្រ, ទឹកត្រី០៦ដប, ទឹកស៊ីវអ៊ីវ០៦ដប, ត្រីខ១០កំប៉ុង, មី០១កេស ប៊ីចេង ០១កញ្ចប់ និងប្រេងឆា០១ដប ដែលចំណាយថវិកាសរុប ចំនួន ៥២មឺុនរៀល ដែរឧបត្ថម្ភដោយ លោក ខៀវ ហ៊ាន ប្រធានក្រុមប្រឹក្សា ស.ស.យ.ក ចុះជួយស្រុកភ្នំព្រឹក។ ហើយក៏បន្តចុះពិនិត្យទីតាំងដីសម្រាប់សាងសង់អគារទីស្នាក់ការ ស.ស.យ.ក ស្រុក ចំនួន ០២កន្លែងផងដែរ។ បន្ទាប់ពីបញ្ចប់ការងារ ក្រុមការងារ ស.ស.យ.ក ស្រុកទាំងអស់បានចូលរួមពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។ ដែលឧបត្ថម្ភដោយលោក ខៀវ ហ៊ាន ប្រធានក្រុមប្រឹក្សា ស.ស.យ.ក ចុះជួយស្រុកភ្នំព្រឹក ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18083 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137845 នាក់
សរុបទាំងអស់​ 13000807 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ