​​
​ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាឧទ្ធរណ៍បាត់ដំបង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅសាលាឧទ្ធរណ៍បាត់ដំបង
ដោយ លោក អុិត សាផល - Tue,28 July 2020 (Time 12:24 AM)

បាត់ដំបង៖ នារៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ពិធីប្រកាសអនុក្រឹត្យតែងតាំងប្រធានសាលាឧទ្ធរណ៍បាត់ដំបង និង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់
ដំបង បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅសាលាឧទ្ទរហ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ។

តាមអំណានព្រះរាជក្រឹត្យ ត្រូវបានតែងតាំង ឯកឧត្តម សម ប៊ុនថុន ជាប្រធានសាលាឧទ្ធរណ៍បាត់ដំបងនិង ឯកឧត្តម នួន សាន ជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង និងឯកឧត្តម គី ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ។ និងព្រះរាជក្រឹត្យ ស្តីពីការដាក់ឲ្យដំណើរការ សាលាឧទ្ធរណ៍បាត់ដំបង ក្នុងនោះខេត្តបាត់ដំបង ត្រូវបានយកធ្វើជាទីតាំង នៃសាលាឧទ្ធរណ៍តំបន់ សម្រាប់ ៦ ខេត្ត (ដែល មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តសៀមរាប) សំរាប់ផ្តល់សេវា យុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ លើសេវា យុត្តិធម៌មួយ នេះ ជូនប្រជាពលរដ្ឋ ទាំងពេលវេលា ទាំងការចំណាយ ការធ្វើដំណើរ ការស្នាក់នៅ ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ សង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នឹងបន្តការងារ ផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ តាមជំហរដ៏ម៉ឺងម៉ាត់របស់ក្រសួងយុត្តិធម៌ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ និងការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម សំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមនិងលើកកម្ពស់គុណភាពនៃការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវា យុត្តិធម៌ ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្ត ពីសាធារណជនលើ វិស័យយុត្តិធម៌ ។ ដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដែលជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី ។ ជាពិសេសគឺការវៀរចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលបានធ្វើសច្ចាប្រណិធាន ។ ហើយចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ ត្រូវចូលរួម អនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តឱឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម “ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ “ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18045 នាក់
ម្សិលមិញ ​ 18381 នាក់
សប្តាហ៍នេះ​ 137807 នាក់
សរុបទាំងអស់​ 13000769 នាក់

មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៩

លោក ឧត្ដម សេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំកំពុងក្លាយជាត្រីឆ្ដោ ស៊ីកូនឯងមិនរើសមុខ ពេលនេះនារីជាមន្រ្តីនគបាលនៃស្នងការដ្ឋាននាំគ្នា ដាក់ពាក្យ ប្ដឹង និងស្នើរសុំទៅដល់ សម្ដេច ក្រឡាហោម សខេង អោយជួយរកយុត្តិធម៌ជូនពួកគាត់

តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ