​​
​មានតាំងពីកូនង៉ែតទៀតចូលលេងហ្គេមអនឡាញមួយកន្លែងនៅក្រោយស្ថានទូតបារាំងមិនទាន់ឃើញសមត្ថកិច្ចណាបង្ក្រាបសោះ
ដោយ លោក តែម កយ - Tue,11 August 2020 (Time 09:50 AM)

ភ្នំពេញ: ហ្គេមអនឡាញនៅក្រោយស្ថានទូតបារាំងមួយកន្លែងដែលរាល់ថ្ងៃនេះកំពុងតែបើកលេងបានយ៉ាងសប្បាយខណ:ពេលដែលសមត្ថកិច្ចមើលមិនឃើញ(ដឹងហើយឬធ្វើមិនដឹង?)។

ជារៀងរាល់ថ្ងៃមានមហាជនជាច្រើនដែលកំពុងតែធ្វើការរិ:គន់ទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យ៉ាងខ្លាំងអំពីល្បែងស៊ីសងតាមអនឡាញមួយកន្លែងនេះ តែដោយឡែកខាងអជ្ញាធរវិញហាក់បីដូចជាធ្វើមិនដឹងមិនឮទៅវិញ។

បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២០ នេះថាទីតាំងហ្គេមអនឡាញមួយកន្លែងនេះគេឃើញបើកលេងយូរណាស់មកហើយតែក៏គេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ទៅបង្ក្រាបដែរ ហើយជារៀងរាល់ថ្ងៃគេឃើញមានក្មេងៗជាច្រើនដែលខ្លះជាសិស្សសាលាខ្លះទៀតមានកូនតូចមកលេងមិនខ្វល់ពីអ្វីទាំងអស់អោយតែបានអង្គុយលេង ហើយឃើញចូលលេងជារៀងរាល់ថ្ងៃ ហើយពួកគាត់ក៏បានបន្តទៀតថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីបញ្ហាអំពើចោរកម្មផ្សេងៗហើយនឹងក្រុមញៀនថ្នាំទៀតផងព្រោះពួកគាត់សំគាល់ឃើញថាបើទីតាំងណាមានល្បែងស៊ីសងច្រើនទីនោះនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។

គួររំលឹកផងដែរថាកន្លងរាជរដ្ឋាភិបាលបានចេញសារាចរណែនាំសូមអោយបិតនឹងបញ្ឈប់លែងអោយមានល្បែងតាមអនឡាញហើយជាពិសេសកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះក៏ រាជរដ្ឋាភិបាលបានដាក់បញ្ជាយ៉ាងហ្នឺងម៉ាត់ម្តងទៀតតែខាងអាជ្ញាធរក្នុងសង្កាត់ស្រះចកនេះនៅតែមិនបង្ក្រាបនៅឡើយបែបនេះហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអញ្ចឹង។

សូមបញ្ជាក់ផងដែរទីតាំហ្គេមអនឡាញមួយកន្លែងនោះគឺស្ថិតនៅខាងក្រោយស្ថានទូតបារាំងទល់មុខច្រកចូលពេទ្យកាល់ម៉ែតច្រកខាងក្រោយនៅក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីមានការរិ:គន់ខ្លាំងៗពីសំណាក់ប្រជាពលរដ្ឋដូច្នេះយើងខ្ញុំជាអ្នកសារព័ត៌មានក៏សូមសុំណូមពរដល់អជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សូមមេត្តាមានវិធានការទប់ស្កាត់នឹងបង្ក្រាបផងទាន បើសិនជានៅតែបែបនេះទៀតវាអាចធ្វើអោយមានផលប៉ះពាល់ដល់សង្គមជាតិយើងជាក់ជាមិនខាន៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17880 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137143 នាក់
សរុបទាំងអស់​ 13838891 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ