​​
​ដោយសារតែប្រាក់៤០០បាតធ្វើអោយស្ត្រីម្នាក់ដាច់ចិត្តប្តឹងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់មួយរូប ពីបទជម្រិតទាប្រាក់ជាថ្នូរនឹងយកសត្វមាន់២ក្បាលមកចិញ្ចឹម
ដោយ លោក តែម កយ - Sun,23 August 2020 (Time 01:42 PM)

(ឧត្តរមានជ័យ)៖ នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់មួយរូប គឺលោកអនុសេនីយ៍ឯក សៀន វណ្ណា ត្រូវបានស្ត្រីម្នាក់រស់នៅសង្កាត់អូរស្មាច់ ដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីបទជម្រិតទាប្រាក់ចំនួន ៤០០បាត ជាថ្នូរនឹងការមិនចាប់សត្វមាន់២ក្បាល ដែលស្ត្រីដើមបណ្ដឹងទិញមកពីប្រទេសថៃ ដើម្បីយកមកចិញ្ចឹមជាលក្ខណៈគ្រួសារ។

ស្ត្រីដើមបណ្ដឹងមានឈ្មោះ ឈុំ សំណាង អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ បាននិយាយរៀបរាប់ប្រាប់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រូបគាត់បានឱ្យអ្នកស្គាល់គ្នា ដែលបើករថយន្តដឹកទឹកកកចេញពីប្រទេសថៃ ជួយទិញមាន់ឱ្យគាត់បាន២ក្បាល ដើម្បីយកមកចិញ្ចឹមនៅផ្ទះ ព្រោះសម័យកូវីដ-១៩ មិនដឹងមានរបរអ្វីធំដុំធ្វើទេ ដូច្នេះគាត់រករបរចិញ្ចឹមសត្វ នៅផ្ទះនេះវាស្រួលជាង។


ស្ត្រីដដែលបានបន្តថា ពេលមកដល់មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ នាវេលាម៉ោង៩ព្រឹកថ្ងៃដដែល ស្រាប់តែលោកអនុសេនីយ៍ឯក សៀន វណ្ណារ៉ា មិនអនុញ្ញាតឱ្យនាំសត្វមាន់២ក្បាលនោះចូលទៅទេ។

មន្ត្រីនគរបាលរូបនោះថែមទាំងទារប្រាក់ចំនួន៤០០បាត ជាថ្នូរនឹងការមិនដកហូតមាន់ ទាំងពីរក្បាលនេះទុក។ ដោយសារការអង្វរមិនព្រម អ្នកដែលគាត់ផ្ញើឱ្យទិញមាន់នោះ ក៏បង់ប្រាក់ឱ្យមន្ត្រីនគរបាលរូបនោះចំនួន ៤០០បាត តាមការទាមទារ។


ដោយសារទង្វើរបស់មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកអន្តរជាតិអូរស្មាច់បែបនេះ ស្ត្រីដដែលក៏បានសម្រេចដាក់ពាក្យប្តឹង ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃនេះ ដោយមិនខ្លាចនោះទេ។ គាត់ថា នគរបាលអន្តោរប្រវេសន៍ច្រកអន្តរជាតិអូស្មាច់ តែងតែធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយជាញឹកញាប់ ពេលខ្លះមានការឈ្លោះប្រកែកជេរគ្នា រឿងយកលុយពីពលរដ្ឋទៅទិញម្ហូបពីថៃ ដឹកតាមម៉ូតូក៏មានដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17840 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137103 នាក់
សរុបទាំងអស់​ 13838851 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ