​​
​កិច្ចប្រជុំប្រចាំខែសីហា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង
ដោយ លោក អុិត សាផល - Thu,27 August 2020 (Time 08:41 AM)

បាត់ដំបង៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស.ស.យ.ក ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ ប្រចាំខែសីហា ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុកបីខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) និងឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពី ប្រធាន ស.ស.យ.ក ក្រុង-ស្រុក ទាំង១៤ ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាចុះជួយ ស.ស.យ.ក ក្រុង-ស្រុក ទាំង១៤ នៃខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងអង្គប្រជុំ លោក យី សុងគី អនុប្រធាន ប្រចាំការ ស.ស.យ.ក ខេត្តបាត់ដំបង បានអានរបាយការណ៍សង្ខេបពីលទ្ធផលសម្រេចបាន របស់ ស.ស.យ.ក ខេត្តបាត់ដំបង ប្រចាំខែសីហា ជាមួយគ្នានោះដែរ ប្រធាន ស.ស.យ.ក ក្រុង-ស្រុក ទាំង១៤ ក៏បានធ្វើការរាយការណ៍ពី សមិទ្ធផលដែលខ្លួនសម្រេច និងបញ្ហាប្រឈមនានា ជូនដល់ឯកឧត្តមប្រធានអង្គប្រជុំ និងសមាជិកដែលបានចូលរួមជ្រាប។ បន្ទាប់ពីស្តាប់នូវរបាយការណ៍ ពីថ្នាក់ខេត្ត និងក្រុង-ស្រុក ទាំង១៤ ឯកឧត្តម ស សុខា ប្រធានអង្គប្រជុំ ក៏បានផ្តល់ជាអនុសាសន៍ ក្នុងការលើកទឹកចិត្ត និងដំណោះស្រាយមួយចំនួន ជូនដល់សមាជិក និងបានផ្តល់ជាអនុសាសន៍មួយចំនួនទៀត ជូនដល់ ស.ស.យ.ក ខេត្តបាត់ដំបង ដើម្បីរៀបចំទិសដៅអនុវត្តបន្ត សម្រាប់ខែបន្ទាប់ផងដែរ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17841 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137104 នាក់
សរុបទាំងអស់​ 13838852 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ