​​
​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ
ដោយ លោក តែម កយ - Thu,06 August 2020 (Time 01:13 PM)



ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ ។

ក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ សីហានេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា លោកមិនមានកង្វល់ខ្លាំងទេ ជុំវិញបញ្ហាព័ត៌មាន ក្លែងក្លាយ ហើយក៏មិនអាចយកអ្នក សរសេរព័ត៌មានក្លែងក្លាយទាំងអស់ ទៅដាក់ទោសបានដែរ សំខាន់បំផុត គឺស្ថាប័នដែលរង នូវព័ត៌មានមិនពិតទាំងអស់នោះ មិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិត ឲ្យបានឆាប់រហ័ស ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «មន្ត្រីគឺចៀសដាច់ខាត ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង ឈប់អាហ្នឹងមួយ ត្រូវចោលកន្លែងហ្នឹង ត្រូវមើលថា គេសរសេរហ្នឹងវាពិតទេ ហើយវាពិត ពិតដល់ត្រឹមណា យើងដោះស្រាយយ៉ាងម៉េចវាជាការសំខាន់ មិនមែនរឿង គ្រាន់តែស្វ័យប្រវត្តិភ្លាម នរណាសរសេរអាក្រក់ សុទ្ធតែអ្នកប្រឆាំង ជួនកាលប្រឆាំងខ្លះគេនិយាយត្រូវដែរ» ។
លោកបន្ថែមថា ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវឲ្យសោះ ។

 
លោក ខៀវ កាញារីទ្ធបន្តថា”ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែទី១ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវនេះសំខាន់បំផុតហើយទី២ធ្វើជាអ្នកនាំពាក្យកុំខឹងអ្នកការសែតអោយសោះ បើខឹងគឺចាញ់អ្នកការសែតហើយ”។

លោករដ្ឋមន្ត្រីថ្លែងថា នៅលើពិភពលោក គ្មានកាសែតណាឯករាជ្យសុទ្ធនោះទេ ដូច្នេះកុំអួតខ្លួនថា ឯករាជ្យឲ្យសោះព្រោះឯករាជ្យក្នុងន័យនេះ គឺឯករាជ្យក្នុងការគិតរបស់យើង គ្មានអ្នកណាមកគាបសង្កត់ ឲ្យនិយាយ ឬសរសេរពីនេះពីនោះឡើយ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17875 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137138 នាក់
សរុបទាំងអស់​ 13838886 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ