​​
​តើភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុចនៅឯណា? បើខេត្តត្បូងឃ្មុំសង្វៀនជល់មាន់និងអាប៉ោងពេញស្រុក
ដោយ លោក អុិត សាផល - Fri,07 August 2020 (Time 09:53 AM)

ខេត្តត្បូងឃ្មុំ ៖ ពិតជាមិនធម្មតាមែន កន្លែងសង្វៀនប្រជល់មាន់កំពុងបើកលេងយ៉ាងគឃ្លើន ដែលស្ថិតនៅចំណុច ចំការកៅស៊ូ ភូមិរូង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខាងត្បូងផ្សារខ្នារ ប្រហែល៣គីឡូម៉ែត្រ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៥៧ និង១៥៨ ចូលតាមក្លោងទ្វាវត្តវេឡុងនារាម ហៅវត្តធុតង្គ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។

ប្រភពពីពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឱ្យបានដឹងថាមានល្បែងស៊ីសងសង្វៀនប្រជល់មាន់និងអាប៉ោងដែលមានម្ចាស់ឈ្មោះ ផុន និងលោកប្រុស កាលពីមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្ដងរួចមកហើយ ក៏ប៉ុន្តែនៅទីនោះធ្លាប់មានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៏បានផ្អាកមួយរយៈពេល គេបានឃើញឈ្មោះផុន និងលោកប្រុស បាននាំបក្ខពួកមកបើកលេងនៅភូមិឈើទាលកូនត្មាត ឃុំស្រឡប់ ប៉ុន្តែឥឡូវនេះ បានប្ដូរទៅ ឃុំអញ្ចើមវិញម្ដងហើយ ។

ទីតាំងសង្វៀនជល់មាន់នេះអាចបើកលេងបាន ប្រហែលជាមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។

ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន និងយុវវ័យជាច្រើនបានចូលមកលេង ដោយ លោក ផុន និង លោក ប្រុស ព្រមទាំងបក្សពូកបានអះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់កាសជាច្រើនបង់ឲ្យថ្នាក់លើ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបាន សូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ សូមមេត្តាចាត់វិធានការណ៍ជាបន្ទាន់ចំពោះទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច។

ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចជា ក្រសួងសុខាភិបាលបានហាមមិនឲ្យបងប្អូនប្រជាពលរដ្ឋប្រមូលផ្ដុំ ប៉ុន្តែទីតាំងខាងលើនេះ កំពុងតែបើកដំណើរការលេងយ៉ាងរលូនមិនខ្លាច កូវីដ.១៩ ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបឡើយ ជាពិសេសមិនខ្លាចជំងឺកូវីដ១៩៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17842 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137105 នាក់
សរុបទាំងអស់​ 13838853 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ