​​
​ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កញ្ញារិទ្ធ៖ វិស័យសារព័ត៌មានបានចូលរួមចំណែកសំខាន់ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩
ដោយ លោក តែម កយ - Thu,10 September 2020 (Time 01:05 PM)

កណ្ដាល៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថា៖វិស័យសារព័ត៌មានបានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយជូនសាធារណៈជនបានជ្រាបពីនិងយល់ដឹងច្បាស់ពីវិធានការណ៍ប្រឆាំងជម្ងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវស្ទីដយ៉ូ ,ការិយាល័យAkp និង សាលប្រជុំនៃមន្ទីរព័ត៌មានខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការអញ្ចើញចូលរួមពីលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជាច្រើននាក់ផ្សេងទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរដល់បណ្ដាញព័ត៌មានខេត្តកណ្ដាល ដែលសម្រេចស្នាដៃបានយ៉ាងច្រើន ហើយពិសេសបានចូលរួមផ្សព្វផ្សាយពីវិធានការកូវីដ-១៩ដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបានល្អ និងបានផ្ដល់អនុសាសន៍ដល់មន្ទីរបន្តខិតខំធ្វើការលើវិស័យនេះឱ្យបានកាន់តែល្អឡើងៗ ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាន និង ជួយសង្គមជាតិយើងផងដែរ ។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានផ្ដល់អនុសាសន៍ជម្រុញដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មាន ខិតខំធ្វើការងារឱ្យបានល្អ សាមគ្គីផ្ទៃក្នុង ជួយយកអសារគ្នា និងរួបរួមធ្វើការដើម្បីឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ទៀត ។ ទន្ទឹមនឹងសារនេះផងដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាលក៏បានលើកឡើងពីសមិទ្ធផលនានាជាច្រើនដែលមន្ទីរសម្រេចបាន និងឈានទៅដល់ការបន្តធ្វើការងារនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ ។ ពិសេសមន្ទីរបានធ្វើការងារក្នុងការចុះជួយផ្សព្វផ្សាយតាមមូលដ្ឋាន លើកបដាផ្សព្វផ្សាយពីការប្រឆាំងជម្ងឺកូវីដ-១៩ ព្រមទាំងសកម្មភាពល្អៗជាច្រើនផ្សេងទៀតផងដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17862 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137125 នាក់
សរុបទាំងអស់​ 13838873 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ