​​
​មហាជនចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវបន្ថែមលើករណីនារីដែលលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ព្រោះខ្លាចមិនមែនជាការធ្វើអត្តឃាត
ដោយ លោក តែម កយ - Fri,11 September 2020 (Time 10:50 PM)

(ភ្នំពេញ)៖ នារីស្រស់សោភាម្នាក់ ដែលសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ នាយប់ទាបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយនូវសាររំលែកទុក្ខ និងការសោកស្ដាយពីសំណាក់មិត្តភក្តិរបស់នារីរងគ្រោះ នៅលើបណ្ដាញសង្គម Facebook។

រហូតនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរកឃើញនូវអត្ដសញ្ញាណរបស់នារីរងគ្រោះ ដែលប្រើប្រាស់គណនី Facebook ឈ្មោះ «Gech Gech» និងមានឈ្មោះពិត «ចាន់ ស្រីមាន» អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលបង្ហាញនៅលើគណនី Facebook របស់នារីរងគ្រោះបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្រោយចប់កម្មវិធីខួបកំណើត នាងបានបន្ដទៅញាំអីនៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់ ហើយក៏បាត់ដំណឹងសូន្យឈឹង។ រហូតព្រឹកឡើង បានមិត្តភ័ក្ររកគេផ្សព្វផ្សាយករណីនារីម្នាក់លោតទឹកសម្លាប់ខ្លួន ដែលបន្សល់ទុកនូវផ្កាមួយបាច់ និងស្បែកជើងមួយគូរ។

សម្រាប់ព័ត៌មាននៅកន្លែងកើតហេតុវិញ បានអះអាងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។ យ៉ាងណាមិញ ជុំវិញរឿងហេតុនេះ មហាជនចង់ឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវបន្ថែមទៀត ដើម្បីច្បាស់ថាតើ ជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ឬមានរឿងអ្វីផ្សេងក្រៅពីនេះ ដែលស្ថិតក្នុងភាពអាថកំបាំងនៅឡើយ។ មូលហេតុដែលពួកគេថា រឿងនេះស្ថិតក្នុងភាពអាថកំបាំង ព្រោះហេតុអ្វីឡាននោះ ឈប់ហើយបើកឱកាសឲ្យនារីរងគ្រោះលោតទឹកបាន។ ព័ត៌មានផ្សេងទៀតដែលគេទទួលបាននៅកន្លែងកើតហេតុ បានបង្ហើបថា នារីរងគ្រោះ និងអ្នកបើកបររថយន្ដនោះ ដូចជាមានការប្រកែកគ្នាមុនពេលរថយន្ដនោះបើកចេញទៅ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានដែលគេទទួលបានជំហ៊ានដំបូង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ដូច្នេះហើយទើបមហាជនចង់ឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវបន្ថែមទៀតលើករណីនេះ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17846 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137109 នាក់
សរុបទាំងអស់​ 13838857 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ