​​
​(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ
ដោយ លោក អុិត សាផល - Wed,16 September 2020 (Time 02:43 PM)

បាត់ដំបង៖ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.ក ស្រុកភ្នំព្រឹក បាននាំយកថវិកាឧបត្ថម្ភដោយ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង តាយរយៈលោក ខៀវ ហ៊ាន ប្រធានក្រុមប្រឹក្សា ស.ស.យ.ក ចុះជួយស្រុកភ្នំព្រឹក ចំនួន ៤០០,០០០រៀល, អង្ករ ៥០គីឡូក្រាម និងថវិកាចូលរួមពីសមាជិកសមាជិកា ស.ស.យ.ក ស្រុក-ឃុំ សរុបចំនួន ៩៩៥,០០០រៀល(កៅសិបប្រាំបួនមឺុនប្រាំពាន់រៀល) ដើម្បីចូលរួមកាន់បិណ្ឌវេនទី១៤ ជាមួយរដ្ឋបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោក សុង សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកភ្នំព្រឹក បានដឹកនាំមន្រ្តីរាជការរដ្ឋបាលស្រុក ក្រុមការងារយុវជនបក្សស្រុក ក្រុមយុវជន ស.ស.យ.ក ស្រុក ក្រុមការងារយុវជននិសិត្សបញ្ញវ័នក្មេងវត្តស្រុកភ្នំព្រឹក ក្រុមការងារអធិការដ្ឋាននគរបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យពេជ្រចិន្តា កាន់បិណ្ឌវេនទី១៤នៅវត្តគិរីសង្វាពេជ្រ ស្ថិតនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នេះ ថវិកានៅសល់សម្រាប់កសាងវត្តសរុបចំនួន ៣,១០០,០០០រៀល(បីលានដប់មឺុនរៀល)។

នៅក្នុងនោះថវិកា ឯកឧត្តម ងួន រតនៈ ប្រធានក្រុមការងារយុវជនគណៈប្រជាជនបក្សកម្ពុជា ខេត្តបាត់ដំបង ចំនួន៥០០,០០០រៀល ផងដែរ។

សុំលើកយកប្រវត្តិនៃពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21258 នាក់
ម្សិលមិញ ​ 21735 នាក់
សប្តាហ៍នេះ​ 138417 នាក់
សរុបទាំងអស់​ 14450645 នាក់

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference

ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​