​​
​នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល
ដោយ លោក អុិត សាផល - Wed,23 September 2020 (Time 06:34 AM)

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ នៅបរិវេណរដ្ឋបាលខេត្តបាត់ដំបងបាន​រៀបចំធ្វើពិធីប្រកាសចូលកាន់មុខតំណែង ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែល​ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង ។

ក្នុងអង្គពិធីនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្តាំផ្ញើរលោកស្នងការដែលបានឡើងកាន់តំណែងថ្មីឱ្យយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទូទាំងខេត្ត និងរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គមជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យមានភាពកក់ក្តៅពីថ្នាក់ដឹកនាំ ហើយឲ្យមានភាពទំនាក់ទំនងរវាងមន្ត្រីកងរាជអាវុធហត្ថសាលាខេត្តនៃបណ្ដាស្រុកមានភាពទំនាក់ទំនងឲ្យស្អិតរមួតដើម្បីងាយស្រួលបម្រើជូនប្រជាពលរដ្ឋ ។ ក្នុងពិធីនេះលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងត្រូវបានតែងតាំងជាស្នងការនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានតម្លើងឋាន​ន្តរសក្តិ ឧត្តមសេនីយ៍ត្រី ជំនួសឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូល និវត្តន៍ និងទទួលបានការតែងតាំងពីព្រះករុណា​ព្រះម​ហាក្សត្រ ជាទីប្រឹក្សាក្រសួងមហាផ្ទៃមានឋានៈស្មើអនុរដ្ឋលេខាធិការ៕ លោកវរសេនីយ៍ឯក សាត គឹមសាន បានឡើងប្ដេជ្ញាចិត្តថានឹងអនុវត្តតាមគោលការណ៍ផែនការឬបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិដោយមានទំនួលខុសត្រូវខ្ពស់ជាពិសេសយកចិត្តទុកដាក់និងភារកិច្ចឲ្យបានល្អនិងពង្រីកទំនាក់ទំនងមន្ត្រីក្នុងអង្គភាពព្រមទាំងពង្រឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្តឲ្យបានល្អផងដែរ។

បើកលក់ឆាប់ៗនេះហើយ សន្តិភាព កាហ្វេ តម្លៃសមរម្យ មានបន្ទប់VIP បំពាក់ដោយម៉ាសីុនត្រជាក់ទំនើប សម្រាប់បម្រើដល់អតិថិជន អោយមានផាសុខភាពទៀតផង ទីតាំងចំម្ងាយពីសាលាស្រុកភ្នំព្រឹក២០០ម៉ែត្រ និងខាងលិចច្រកចូលវិទ្យាល័យពេជ្រចន្តា២០ម៉ែ្រត ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21268 នាក់
ម្សិលមិញ ​ 21735 នាក់
សប្តាហ៍នេះ​ 138427 នាក់
សរុបទាំងអស់​ 14450655 នាក់

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference

ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​