​​
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង
ដោយ លោក ចាន់ រឿក - Wed,23 September 2020 (Time 09:02 AM)

(បាត់ដំបង ) ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានចាប់ផ្តើមបេសកកម្មក្នុងខេត្តបាត់ដំបង ដោយការចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ នេតយ៉ង់ ។

ដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលរបស់គណៈកម្មការទី៧នេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីផលលំបាកបង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋានផ្ទាល់ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់វិទ្យាល័យក្នុងការអនុវត្តដំណើរការបើកឡើងវិញក្នុងដំណាក់កាលទី២ ក៍ដូចជាស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មុនឈានដល់ការជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងមន្ទីរអប់រំ នារសៀលនេះ ដើម្បីពិភាក្សាលើទិដ្ឋភាពជារួមនៃស្ថានភាពវិស័យអប់រំក្នុងក្របខណ្ឌខេត្តបាត់ដំបងផ្ទាល់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ ក៏ដូចជាប្រតិភូគណៈកម្មការ បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលាក្នុងការដាក់ចេញវិធានការជាដំណោះស្រាយរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ សម្រាប់ការអនុវត្តគោលការណ៍ណែនាំនានាស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនេះ គណៈកម្មការ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំចូលរួមសហការជាមួយថ្នាក់ដឹកនាំសាលា ក្នុងការបន្តបង្រៀនដល់សិស្សានុសិស្ស បើទោះជាវិបត្តិកូវីដ១៩ បាន និងកំពុងបង្កការលំបាក ដែរទាមទារអោយមានការចំណាយកម្លាំង និងពេលវេលាច្រើនក្នុងការកែច្នៃ រិះរកយុទ្ធសាស្រ្តបង្រៀនស្របតាមសភាពការណ៍ និងការប្រើប្រាស់អ្វីដែលមានក្នុងដៃអោយអស់ពីសមត្ថភាព ដើម្បីធានាការផ្តល់ការអប់រំដល់សិក្សានុសិស្ស ជាពិសេសក្នុងដំណាក់កាលការបើកសាលាឡើងវិញ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21262 នាក់
ម្សិលមិញ ​ 21735 នាក់
សប្តាហ៍នេះ​ 138421 នាក់
សរុបទាំងអស់​ 14450649 នាក់

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference

ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​