​​
​ឯកឧត្តម ស រដ្ឋា នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង ចែកជូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង
ដោយ លោក ចាន់ រឿក - Sun,27 September 2020 (Time 06:08 AM)

បាត់ដំបង៖នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្ដបាត់ដំបង អមដំណើរដោយលោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង និងជាអនុប្រធាន ស.ស.យ.ក ប្រចាំការបានយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករចំនួន ១ការ៉ុង ទម្ងន់ ៥០គីឡូក្រាម អំបិលចំនួន១គីឡូក្រាម ស្ករស ១គីឡូក្រាម និងទឹកត្រី ១ដប ថវិកា៥០០០០រៀលផងដែរ។

ក្នុងអង្គពិធីនេះមានការចូលរួមលោក ខៀវ ហ៊ាន ប្រធានក្រុមប្រឹក្សា ស.ស.យ.ក ចុះជួយស្រុកភ្នំព្រឹក និងសមាជិកក្រុមប្រឹក្សា លោក សុង សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានកិត្តិយស ស.ស.យ.ក ស្រុក លោក ទូច សុគន្ធ តំណាងលោក គង់ បៃ ប្រធានក្រុមប្រឹក្សាស្រុកភ្នំព្រឹក លោកអភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ លោកស្រី មួន គីរី ប្រធាន ស.ស.យ.ក ស្រុកភ្នំព្រឹក រួមនិងសមាជិក សមាជិកា ស.ស.យ.ក ចំនួន៣០០នាក់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស រដ្ឋា ក៏បាន ផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ ជូនប្រជាពលរដ្ឋ និងក្រើនរំលឹកប្រជាពលរដ្ឋត្រូវខិតខំប្រកបរបរទទួលទានប្រចាំថ្ងៃ ដើម្បីជួយដល់ជីវភាពគ្រួសារឡើងវិញ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងត្រៀម និងជួយសង្គ្រោះប្រជាពលរដ្ឋជានិច្ច មិនបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់លំបាកនោះទេ។ ឯកឧត្តម ស រដ្ឋា ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋក្រៅពីការប្រកបរបរផ្សេងៗហើយនោះ ត្រូវបន្ដខិតខំថែរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដើម្បីមានសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ-១៩៕

បន្ទាប់ពីឯកឧត្តម ស រដ្ឋា មានមតិផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឯកឧត្តម និងភ្ញៀវកិត្តិយសទាំងអស់ ក៏បានបន្តធ្វើកម្មវិធី ក្រុងពាលី រៀបចំបើកការដ្ឋានសាងសង់អាគារ ទីស្នាក់ការ ស.ស.យ.ក ស្រុកភ្នំព្រឹក ដែលជាអំណោយរបស់លោកផ្ទាល់ ក្នុងបរិវេណ សាលាស្រុក។ ឯកឧត្តម និងគណៈប្រតិភូអមដំណើរក៏បានបន្តដំណើរ ទៅទស្សនៈកិច្ច និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាវិទ្យាល័យ ពេជ្រចិត្តា ស្ថិតក្នុងទីរួមស្រុកភ្នំព្រឹក។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21265 នាក់
ម្សិលមិញ ​ 21735 នាក់
សប្តាហ៍នេះ​ 138424 នាក់
សរុបទាំងអស់​ 14450652 នាក់

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference

ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​