​​
​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញជាគណអធិបតីសម្ភោធដាក់បង្ហាញគំនូរសិល្បៈ អបអរដល់ចំណងសហប្រតិបត្តិការកម្ពុជា-សង្ហបុរី ខួបលើកទី៥៥"
ដោយ លោក យីម ដាវីដ - Tue,29 September 2020 (Time 02:44 PM)

ខេត្តព្រះសីហនុ៖ស្វាគមន៍ការបើកសម្ភោធ " ដាក់បង្ហាញគំនូរសិល្បៈ អបអរដល់ចំណងសហប្រតិបត្តិការកម្ពុជា-សង្ហបុរី ខួបលើកទី៥៥" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងសុន្ទរកថាដោយ ឯកឧត្តម ម៉ៃឃីល តាន់ ឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២០ ដែលប្រារព្ធទៅដោយជោគជ័យពេញលេញនិងសូមថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំខេត្តក៏ដូចជាឯកអគ្គរដ្ឋទូតសិង្ហបុរីនិងភ្ញៀវកិត្តិយសថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ។ ជាក់ស្ដែងក្រោយពីបានដាក់បង្ហាញនូវរូបគំនូរដ៏មានតម្លៃទាំងពីរផ្ទះរួចឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងឯកអគ្គរាជទូតសិង្ហបុរីលោក ម៉ៃឃីល តាន់ ដែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើការជូននូវវត្ថុអនុស្សាវរីយ៍ជាមួយគ្នាទៅវិញទៅមកព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ កម្មវិធីដាក់បង្ហាញនៅរូបគំនូរដ៏មានតម្លៃបានប្រព្រឹត្តទៅនៅក្នុងអាគារ ឌីស៉ីវីយូ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។

ក្នុងឪកាសនោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា តាមរយះផ្ទាំងគំនូរ ទាំងពីរផ្ទាំងនេះ វាមិនត្រឹមបានឆ្លុះបញ្ជាំងអំពីទំនាក់ទំនងកិច្ចសហការប្រតិបត្តិការយ៉ាងស្អិតរមួតរវាងការទូតកម្ពុជា-សិង្ហបុរី ខួបលើកទី ៥៥ ឆ្នាំដែលបានកប់ជ្រៅក្នុងបេះដូងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងអំពីផ្នែកមួយនៃការសិក្សាជាបន្តបន្ទាប់អំពីទេវកថានិងរូបចម្លាក់ដែលឆ្លុះបញ្ចាំងពីវប្បធម៌និងប្រវត្តិសាស្ត្របុរាណរបស់ប្រទេសកម្ពុជាយើង។ឆ្លៀតក្នុងឪកាសនេះផងដែរ ក្នុងនាមអភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកវិនិយោគគិនទាំងអស់ ដែលបានផ្តល់ទំនុកសម្រាប់ខេត្តព្រះសីហនុ ក៏ដូចសម្រាប់កម្ពុជា តួរយ៉ាងក្រុមហ៊ុន ហុង ឡៃ ហួត គ្រុប លីមីធីត ដែលមានទីតាំងស្ថិតក្នុងភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ ក៏ដូចជាក្រុមហ៊ុន ដ៏ទៃទៀតដែលកំពុងតំណើរការអាជីវកម្មរបស់ខ្លួនក្នុងទឹកដីខេត្តព្រះសីហនុ។

ហើយខេត្តព្រះសីហនុនៅតែស្វាគមន៏ជានិច្ចចំពោះក្រុមហ៊ុនដ៏ទៃទៀតដែលមានបំណង ចូលមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ដែលជាខេត្តមានសកក្តានុពលខ្លាំងប្រកបដោយភាពអំណោយផលលើគ្រប់វិស័យ ព្រោះខេត្តព្រះសីហនុមានទាំងកំពង់ផែរទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ផ្លូវដែកនិង ផ្លូវអាកាស លើសពីនេះខេត្តមួយមានឆ្នេរសមុទ្រស្រស់ស្អាតមានសមុទ្រមានកោះរាប់ស៊ិប ដែលជាតំបន់ទេសចរណ៏ធម្មជាតិដ៏ទាក់ទាញបំផុតមួយក្នុងពិភពលោក។ នៅក្នុងឱកាសដ៏មានតម្លៃយ៉ាងឧត្តុង្គឧត្តម អភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលទស្សនានូវ ខុនដូដ៏ប្រណិត" D'Seaview Clubhouse "ជាមួយនឹងបន្ទប់ស្ប៉ាបែបខ្មែរ ដែលមានថាសុខភាពនិងស្រស់ស្អាត ដែលផ្ដល់នូវទំនុកចិត្តដល់អតិថិជនទាំងភ្ញៀវជាតិនិងអន្តរជាតិដែលចូលមកខេត្តព្រះសីហនុ។ មិនតែប៉ុណ្ណោះ នៅពេលដែលយើងមើលតាមកញ្ចក់របស់ខុនដូឃើញនៅសម្រស់ដ៏ស្រស់បំព្រងមិនអាចកាត់ថ្លៃបានជាមួយនឹងទេសភាពដ៏ត្រជាក់ចិត្តនៃឆ្នេរខ្សាច់ព្រមទាំងទឹកសមុទ្រដ៏ថ្លាដូចកញ្ចក់ ពីលើខុនដូតែម្ដង នៅក្នុងខេត្តព្រះសីហនុ។ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនៃការដាក់សម្ពោធរូបគំនូរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលបង្កើតឡើងដោយវិចិត្រករ ជនជាតិខ្មែរសញ្ជាតិកាណាដា លោក Fonki និង វិចិត្រករមួយរូបទៀត ជនជាតិសិង្ហបុរី លោក YIP YEW CHONG ដើម្បីបង្ហាញអំពីមិត្តភាពរវាងប្រទេសជាតិ ប្រទេសទាំងពីរ ។ ជាការពិតណាស់ រូបគំនូរនេះ វិចិត្រករទាំងពីរបានបង្កើតឡើងចំនួន ១១ ផ្ទាំង នៅក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ street Art Fest++ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ ២៩ ខែកុម្ភៈ ឆ្នាំនេះ ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងសិង្ហបុរីនិងកម្ពុជា។ យ៉ាងណាមិញ រូបគំនូរដ៏មានតម្លៃ២ផ្ទាំង ត្រូវបានក្រុមហ៊ុន HLH ទិញយកមកដាក់បង្ហាញនៅក្នុងអាគារ ឌីស៉ីវីយូ ដើម្បីចែកជូនដល់ថ្នាក់ដឹកនាំខេត្តនិងអគ្គរាជទូតព្រមទាំងភ្ញៀវជាច្រើនកុះករបានទស្សនាយ៉ាងល្អប្រណិតផងដែរ។ សូមបញ្ជាក់ផងដែរថារូបគំនូរនេះមានឈ្មោះថា" និមិត្តហៅសត្វពស់និងគ្រុឌ" គូសដោយវិចិត្រករ Fonki ដើម្បីបង្ហាញពីសត្វក្នុងទេវកថា កម្ពុជាដែលនិមិត្តរូបនេះឡើង នៃការការពារទ្រព្យសម្បត្តិ និងភាពជោគជ័យនៃ ព្រះរាជាណាចក្រកម្ពុជា។ខ្ញុំសង្ឃឹមថាពួកគេនឹងផ្តល់នូវសុវត្ថិភាព ភាពជោគជ័យ និងភោគលាភមិនត្រឹមតែដល់អ្នកដែលមានលំនៅដ្ឋាននៅ D’seaview នេះទេ ប៉ុន្តែដល់ប្រជាជន អ្នកជំនួញ ភ្ញៀវទេសចរណ៍ និងថ្នាក់ដឹកនាំនៃខេត្តព្រះសីហនុ។ ដូចផ្ទាំងគំនូរទ្វេរភាគីដែលត្រូវបានដាក់បង្ហាញ នៅក្រៅស្ថានទូតសិង្ហបុរី នៅរាជធានីភ្នំពេញ ផ្ទាំងគំនូរទាំងពីរនេះក៏នឹងក្លាយជាអនុស្សាវរីយដ៏មានអត្ថន័យ ដែលរំលឹកអំពីមិត្តភាពដ៏យូរអង្វែង និង នៅច្រើនវិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តម គួច ចំរើន បានបន្ថែមទៀតថា សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមអនាម័យក៏ដូចជា ពាក់ម៉ាស លាងសំអាតដៃជាមួយនឹងសាប៊ូនិងទឹកអាគុលឬចែល ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដ៏កាចសាហាវគឺជំងឺ covid ១៩ នឹងរក្សាគម្លាតឆ្ងាយពីគ្នាទៅតាមការណែនាំរបស់ក្រសួងរដ្ឋាភិបាល។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21506 នាក់
ម្សិលមិញ ​ 21504 នាក់
សប្តាហ៍នេះ​ 137823 នាក់
សរុបទាំងអស់​ 17953805 នាក់

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ