​​
​ទោះលោកឧកញ្ញ៉ា ភិរម្យ វិចិត្រដារ៉ា ព្យាយាមបដិសេដយ៉ាងណាក៏ដោយ តែនារីរងគ្រោះបានចេញមុខអះអាងថាលោកឧកញ៉ាពិតជាបានប្រើអំពើហិង្សាលើនាងពិតប្រាកជមែនហើយនារីរងគ្រោះបានដង្ហើយហៅឱ្យជួយរកយុត្តិធម៌សម្រាប់នាងដែលជានារីទន់ខ្សោយ
ដោយ ដោយលោក ដាវីន - Thu,03 September 2020 (Time 02:41 PM)

ព្រះសីហនុ៖ តើអ្នកណាជាអ្នករងគ្រោះឱ្យពិតប្រាកដ ករណីដែលផ្ទុះហិង្សាកក្រើកកាលពីពេលថ្មីៗនេះ ខណៈដែលនារីរងគ្រោះបានអះអាងថាខ្លួន ត្រូវបានលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រើប្រាស់អំពើហិង្សាមកលើខ្លួនដែលជានារីទន់ខ្សោយឱ្យរងរបួស និងបោកទូរស័ព្ទរបស់ខ្លួន កាលពីយប់ថ្ងៃទី20 ខែសីហា ឆ្នាំ2020 វេលាម៉ោង9:30នាទី នៅក្នុងភោជនីយដ្ឋាន ឡាវូត ខេត្តព្រះសីហនុ ។

ទន្ទឹមនឹងនោះ ក៏មានការចេញមុខបដិសេធពីលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតបំភ្លឺពាក់ព័ន្ធនឹងករណី ការចោទប្រកាន់ពីបទប្រើអំពើហិង្សា និងការបោកបំផ្លាញទូស័ព្ទរបស់ស្រ្តីរងគ្រោះខាងលើនេះ ។ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានអះអាងថា ដំ​បូងឡើយករណីនេះមិនបានពាក់ព័ន្ធនឹងរូបលោកឡើយ ប៉ុន្តែនារីរងគ្រោះខាងលើបានព្យាយាមថតរូបរបស់គាត់ដោយមិនមានសុំការអនុញ្ញាតិ ។

ទន្ទឹមនឹងនោះលោកក៏បានទាញទូរស័ព្ទរបស់នារីរងគ្រោះដាក់​លើតុ តែមិនមែនបោកបំផ្លាញនោះទេ ហើយក៏មិនបានប្រើប្រាស់អំពើហិង្សាទៅលើរូបនាងនោះដែរ​ ដោយលោកក៏សុំបដិសេដដាច់អាហាំងការ ចំពោះការចោទប្រកាន់នេះ ។ ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ នារីរងគ្រោះ ក៏បានចេញមុខបកស្រាយបំភ្លឺ និងអះអាងយ៉ាងច្បាស់ថាលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ពិតជាបានប្រើប្រាស់អំពើហិ​ង្សាមកលើរូបនាងយ៉ាងពិតប្រាកដមែន ។ អ្នកនាង គីម ចាន់សុធី ដែលអះអាងថាខ្លួនជាជនរងគ្រោះ បាន​រៀបរាប់ថា មុនពេលកើតហេតុ បងស្រីរបស់នាងបានទៅសួរកូនបំណុលដែលជំពាក់លុយជាង៥ពាន់ដុល្លារ តែកូនបំណុលមិនបានឆ្លើយតបអ្វីច្រើនទេ តែលោកឧកញ៉ា ក៏បានងើបឡើងប៉ះសម្ដីគ្នាទៅវិញទៅមក ដោយឃើញកាយវិការមិនសូវស្រួល ខ្លួនក៏បានថយមួយជំហ៊ាន ហើយទាញទូរស័ព្ទធ្វើការថតដើម្បីទុកជាសកម្មភាព ឬប្រការណាមួយប៉ះពាល់ដល់គ្នា និងមិនមានចេតនាថតតែគាត់ម្នាក់នោះទេ(មិនមែនថតតែលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) គឺថតសកម្មភាពទាំងអស់នៅជុំវិញ។ ភ្លាមនោះស្រាប់​តែ​​​​គាត់ស្ទុះមកដណ្ដើមទូរស័ព្ទពីដៃខ្ញុំ ហើយស្រែកថាបោកចោលឥឡូវ ហើយទន្ទឹមនឹងការស្រែកយ៉ាងដូច្នេះ លោកឧកញ៉ា ក៏បានវាយខ្លួនចំក្ដោងច្រមុះ ហើយខ្លួនក៏មានអារម្មណ៍ធីងធោងទន់ដៃទន់ជើងដួលនឹងដីលែងដឹងអ្វីតែម្ដង ។ អ្នកស្រី គីម ចាន់សុធា ដែលជាបងស្រីនារីរងគ្រោះ និងជាអ្នកដែលនៅកន្លែងកើតផ្ទាល់បានរៀបរាប់ថា ទន្ទឹមនឹងប្អូនស្រីរបស់ខ្លួន(នារីរងគ្រោះ)កំពុងថតសកម្មភាព ស្រាប់តែលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានស្ទុះមកតាមប្រឡោះសន្ដិសុខពីរនាក់ដែលឈរក្បែរនោះ ដណ្ដើមទូរស័ព្ទពីប្អូនស្រីរបស់ខ្លួន ហើយក៏បានបោកបំផ្លាញតែម្ដង ។ ស្របពេលដែលបោកទូរស័ព្ទនោះ ដៃម្ខាងរបស់លោកឧកញ៉ាក៏បានដាល់ចំមុខប្អូនស្រីរបស់ខ្លួន ហើយព្យាយាមចាកចេញពីកន្លែងកើតហេតុយ៉ាងតក់ក្រហល់ ខណៈបានឃើញប្អូនស្រីរបស់ខ្លួនមានសភាពហូរឈាមតាមច្រមុះ ។ ពាក់ព័ន្ធនឹងករណីខាងលើ លោកឧត្ដមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា បានកសាងឯកសារខាងជនរងគ្រោះ បំភ្លឺនៅកន្លែងកើតហេតុ និងបានប្រមូលភស្ដុតាងនានាដែលក្នុងនាមជានគរបាលយុត្តិធម៌ត្រូវអនុវត្តវិធានការជំនាញ ដោយលោកបានអនុវត្តន៍ទៅតាមក្រមនិតិវិធីព្រហ្មទណ្ឌចេញដីកាកោះ ព្រោះទីលំនៅរបស់គាត់មិនមែននៅក្នុងខេត្តនោះទេ ហើយលោកក៏បានចេញដីកាកោះរួចរាល់ហើយ តែកំណត់ថ្ងៃមិនទាន់ចូល ។ លោកឯកឧត្តមបានបន្តទៀតថា ពួកយើងខ្ញុំគឺមិនបាច់មានបណ្ដឹងពីជនរងគ្រោះនោះទេ ឱ្យតែក្ដាបបានព័ត៌មានណា ហេតុការណ៍ណាកើតឡើង គឺនឹងអនុវត្តវិតិនិធីហើយៗពួកយើងមិនទុកចោលឡើយ ។ ដោយឡែកឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ភ្នាក់ងារអង្គភាពសារព័ត៌មាន បាត់ដំបងប៉ុស្ដិ៍ TV Online អាចសុំការបញ្ជាក់បានឡើយ ដោយលោកបានចុចបិទទូរស័ព្ទមិនទទួល ខណៈឯកឧត្ដម ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនបានបញ្ជាក់អ្វីឱ្យបានក្បោះក្បាយនោះឡើយ ដោយលោកនិយាយថា លោកមិនមានពេលឆ្លើយនោះទេ រឿងហេតុវែងឆ្ងាយ សុំណុំរឿងគរច្រើន ដោយសុំឱ្យទាក់ទងតាមប្រព័ន្ធ WhatApp វិញ ។ មកដល់ពេលនេះ នារីរងគ្រោះបានទទូច និងសូមសុំណូមពរដល់អ្នកកាន់ច្បាប់ទាំងអស់ មេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងដែលជានារីទន់ខ្សោយផង ហើយនឹងស្នើសុំឱ្យម្ចាស់ភោជនីដ្ឋាន ឡាវូត បង្ហាញវីដេអូបញ្ជាក់ពីការពិត ព្រោះមានតែវីដេអូនេះទេដែលអាចបញ្ជាក់រឿងទាំងស្រុង នៃវិវាទការប្រើប្រាស់អំពើហិង្សានេះ ។ ជុំវិញរឿងរ៉ាវនេះ នារីដែលអះអាងថាជាជនរងឈ្មោះ គីម ចាន់សុធី និង គីម ចាន់សុធា ត្រូវជាបងស្រី រួមទាំងឈ្មោះ ស៊ូ មាន ដែលត្រូវជាស្វាមីបានអះអាងថា លោកឧកញ្ញ៉ា ភិរម្យ វិចិត្រដារ៉ា ពិតជាបានប្រើប្រាស់ហិង្សា និងបោកបំផ្លាញទូរស័ព្ទរបស់ គីម ចាន់សុធី ពិតប្រាកដមែន ។ បន្ថែមពីនេះទៀតភាគីខាងជនរងទាំង៣​ ខាងលើបានបញ្ជាក់បន្ថែមថាបើគ្រប់សម្ដីដែលពួកគាត់និយាយនោះមិនពិតពួកគាត់សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21366 នាក់
ម្សិលមិញ ​ 17594 នាក់
សប្តាហ៍នេះ​ 138955 នាក់
សរុបទាំងអស់​ 15137419 នាក់

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)

លោក អ៊ុយ សុធាវី អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់

កម្ពុជា បានត្រៀមរៀបចំម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា

ស្ត្រីម្នាក់បានស្លាប់ទាំងដែលមិនបានឃើញមុខកូនបន្ទាប់ពីវះកាត់សម្រាលកូនចំនួនបីលើកហើយកូនក៍កំពុងនៅក្នុងមន្ទីពេទ្យនៅឡើយ