​​
​អាសូរផ្លូវជាតិ...បើជញ្ជីងថ្លឹងឡាន ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយអស់ទៅហើយ
ដោយ លោក តែម កយ - Mon,07 September 2020 (Time 03:20 PM)

បាត់ដំបង៖បញ្ហាអំពើពុករលួយដ៏ធំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានលោក គង់ សុភាព ជាប្រធានស្ថានីយ៍ បច្ចុប្បន្នកំពុងល្បីដោយរឿងអំពើពុករលួយ បញ្ជាអោយកូនចៅនៅចាំយកលុយ ឡានដឹកទំនិញធនើធ្ងន់ជាប្រចាំថ្ងៃ និងប្រចាំខែផង។ បើតាមការអង្កេតណ៏ឃើញថា នៅក្នុងមួយថ្ងៃៗ មានឡានដឹកទំនិញធុនធ្ងន់ ចំនួនរាប់រយគ្រឿងបានបើកឆ្លងកាត់។ ចំណែកលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងឡានលើផ្ទៃប្រទេស ផ្ទុយទៅវិញបានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយមេជញ្ជីងថ្លឹងឡានថ្នល់ទទឹង ធ្វើអ្វីៗសម្រេចតាមចិត្ត តើនេះ មកពីលោក សេង ឈួន ជាមេដឹកនាំអសមត្ថភាព ឬ គ្មានឆន្ទះ ក្នុងការដឹកនាំលើការងារ
ជញ្ជីងនេះដែរ ឬ យ៉ាងណា ?

ស្ថាននីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងដែលមានលោក គង់ សុភាព ជាប្រធានស្ថាននីយ៍ ល្បីថា លោកបានបញ្ជាកូនចៅនៅចាំយកលុយក្បាលឡាន ប្រចាំថ្ងៃផង និងខ្លះប្រចាំខែផង។
ហើយក្នុងនោះ រថយន្តដឹកធុនធំ ភ្លៅ៤ ត្រូវបង់លុយដោយមិនចាំបាច់ចូលថ្លឹង ព្រូឡានចុះយកលុយបង់ គឺ ចប់។

ចំពោះឡានខ្លះ គឺចាំទូទាត់ជាមួយថៅកែ ដោយមានមន្ត្រីចាំរាប់ក្បាលឡាន និងកត់ចំនួនឆ្លងកាត់ទិកផង។ ចំណែករថយន្តដឹកជញ្ជូនកសិផល ដឹកស៊ីម៉ងត៍ និងដឹកទំនិញផ្សេងៗ ទោះឡានដឹកទំនិញលើសចំណុះ ឬ មិនលើសចំណុះ ក៏ត្រូវចូលបង់លុយឲ្យក្រុមមន្ត្រីរបស់លោក គង់ សុភាព ទាំងអស់ដែរ។ ចំណែករថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់ ឬ តកន្ទុយ តទ្រុង ខុសលក្ខណៈបច្ចេកទេស គេមិនសូវឃើញលោក គង់ សុភាព និងបក្ខពួកធ្វើការផាកពិន័យ ចំពោះម្ចាស់រថយន្តល្មើសទាំងនោះទេ ពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានតែប៉ុណ្ណោះ។

ក្រុមអាជីវករដឹកជញ្ជូនកសិផល និងទំនិញបានប្រាប់ឲ្យដឹងថា នៅពេលពួកគាត់ដឹកជញ្ជូនឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងនេះ ទោះបីរថយន្តដឹកកសិផល ឬ ដឹកទំនិញមិនលើស ក៏ត្រូវបង់លុយ២ម៉ឺនរៀល ដែលគេហៅថា ថ្លៃបាយទឹកដល់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង។ បើមិនព្រមបងប្រាក់ដូច្នេះទេ គឺបើកទៅមុខមិនរួច ដោយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីង មិនហៅចូលថ្លឹង និង មិនអោយបើកទៅមុខ ត្រូវចតឡានចោលលើផ្លូវ រហូតត្រូវបង្ខំចិត្តចុះដើរទៅបងលុយអោយគេ ទើបអាចបើកឡានចេញបានទៅមុខ។

រឿងនេះកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានក្រុមអាជីវករដែលមានចំនួនរាប់សិបនាក់ អ្នកដឹកជញ្ជូនកសិផល តាមរថយន្តឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានលើកគ្នាទាំងកណ្ដាលយប់ តវ៉ាប្រឆាំង ចំពោះលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត គង់ សុភាព ដែលបានបង្ខំរថយន្តដឹកដំឡូងមីបង់ប្រាក់តាមអំពើចិត្ត ទោះឡានដឹកមិនលើសចំណុះ។ ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនកសិផល និងទំនិញឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹង បានឲ្យដឹងថា លោក គង់ សុភាព រកចំណូលតាមរយៈតួនាទីខ្លួនគ្រប់គ្រងស្ថានីយ៍នេះ បានលុយក្បាលឡានប្រចាំថ្ងៃផង ប្រចាំខែផង ក្នុងនោះគេបានបញ្ជាក់ថា សម្រាប់រថយន្តដឹកធុនធំ ភ្លៅ៤ ត្រូវបង់លុយដោយមិនចាំបាច់ចូលថ្លឹងអ្វីទាំងអស់ ព្រូឡានចុះយកលុយបង់ គឺ ចប់។ ហេីយករណីខ្លះរាប់ក្បាលឡានទុក ព្រោះចាំទូទាត់ជាមួយថៅកែ ។ ចំណែករថយន្តដឹកស៊ីម៉ងត៍ និងដឹកទំនិញផ្សេងៗផ្ទុកធ្ងន់ ក៏ត្រូវចូលបង់លុយឲ្យក្រុមមន្ត្រីរបស់លោក គង់ សុភាព ។ រីឯរថយន្តដឹកអុសត្រូវបង់ដែរ ទើបអាចឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនោះដោយគ្មានការរំខាន។ អាចនិយាយបានថា លោកគង់ សុភាព និងបក្ខពួក កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យ ទៅជាជញ្ជីងថ្លឹងលុយ។ ប្រភពបានឲ្យដឹងទៀតថា លោកគង់ សុភាព និងបក្ខពួកមិនដែលធ្វើការផាកពិន័យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ ឬ តកន្ទុយ តទ្រុង ខុសលក្ខណៈបច្ចេកទេសនោះឡើយ។ ហើយពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមាន ធ្វើបាន យ៉ាងសុខស្រួលទៅវិញ។ ការដែលលោក គង់ សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺ មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះមានន័យថា លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ តថ្នល់ទទឹង និងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីមួយចំនួនទៀត បានសមគំនិតគ្នាជាឯកច្ឆ័ន បំផ្លាញផ្លូវជាតិ ដែលរដ្ឋាភិបាល បានកសាងសម្រាប់ជូនប្រជាជន ប្រទេសជាតិ តែអស់លោកឆ្លៀតយកតួនាទី មករកលុយទាំងរំលោភច្បាប់។ រឿងនេះ មិនដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹង ឬ ទេ ជាទម្លាប់ឬជាចេតនាទុច្ចរិតបំផ្លាញផ្លូវជាតិប្រព្រឹត្តដោយ លោក គង់សុភាព ដែរ ឬទេ..? ខណៈលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង គាត់កម្រថ្លឹងរថយន្តផ្ទុកលើសទម្ងន់ គឺតែថ្លឹងលុយ។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តលើផ្ទៃប្រប្រទេស មិនចាត់វិធានការទប់ស្កាត់ និងអំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និង លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយលោករក្សាភាពស្ងៀមស្ងាត់ខ្លាំងណាស់។ ដូច្នេះទើបលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និង លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត។ អំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ល្បីល្បាញពេញប្រទេស ប៉ុន្តែលោក សេង ឈួន មេជញ្ជីងថ្លឹង រថយន្តលើផ្ទៃប្រប្រទេស បានរក្សាការស្ងៀមស្ងាត់គ្រប់ពេលវេលា និងបង្កើតអោយមានមតិរិះគន់ថា លោក សេង ឈួន អសមត្ថភាពដឹកនាំ ខ្លះថា មកពីលោក គ្មានឆន្ទះ ទើបបានលោក សេង ឈួន រក្សាការស្ងៀមស្ងាត់ ចង់កើតមានអំពើពុករលួយយ៉ាងណា ក៏លោកអត់ខ្វល់នោះ។ ប្រសិនបើលោក សេង ឈួន ជាមេជញ្ជីងថ្លឹងរថយន្តនៅលើផ្ទៃប្រប្រទេស អសមត្ថភាពដឹកនាំ ខ្វះឆន្ទះ ដឹកនាំម៉ែននោះ សូមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យ និងសូមជួយកែសម្រួលមុខតំណែងរបស់លោក សេង ឈួន ចេញពីតួនាទីជាមេជញ្ជីងថ្លឹងរថយន្ត ទៅការងារផ្សេងដែលមានការទទួលខុសត្រូវតិច និងតូច ពិតជាប្រសើរជាមិនខាន។ ជាមួយគ្នានេះ សូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ គួរចាត់វិធានការទប់ស្កាត់រឿងអំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផង ដើម្បីសង្គមជាតិ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17886 នាក់
ម្សិលមិញ ​ 19034 នាក់
សប្តាហ៍នេះ​ 137149 នាក់
សរុបទាំងអស់​ 13838897 នាក់

កំពូលរបស់ប្រាសាទបន្ទាយឆ្មាធ្វើពីមាសទំងន់ ៧ គីឡូក្រាម ត្រូវបានគេរកឃើញហើយ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង

នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​អគ្គស្នងការនគរបាលជាតិ​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង មុខតំណែង​ស្នង ការ​នៃ​ស្នងការដ្ឋាននគរបាល

ពិធី ប្រកាសផ្ទេរមុខតំណែងនិងតែងតាំងស្នងការនគរបាលខេត្ត កំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

(មានវីដេអូ)គ្រួសារ ស.ស.យ.ក ស្រុកភ្នំព្រឹក កាន់បិណ្ឌទី១៤នៅវត្តគីរីសង្វាពេជ្រ