​​
​ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ
ដោយ លោក តែម កយ - Thu,04 February 2021 (Time 05:22 PM)

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួងការពារជាតិ បាន​សរសេរ​លិខិត ២​ច្បាប់ បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ស្នើ​សុំ​ពន្ធ​ផ្លូវ សរុប ៦,៣៧៤​បណ្ណ ដើម្បី​បិទ​លើ​រថយន្ត​ចំនួន ៦,៣៧៤​គ្រឿង ដែល​ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ ខ​.​ម


គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ក៏​ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ មិន​បាន​យល់ព្រម​តាម​ការ​ស្នើ​សុំ​នេះ​ទេ ហើយ​តម្រូវ​ឲ្យ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​របស់​ក្រសួងការពារជាតិ ត្រូវធ្វើ​បញ្ជី​ឡាន​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ឡាន​ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ ខ​.​ម ជា​កម្មសិទ្ធិ​របស់​ឯកជន ត្រូវ​បង់ពន្ធ​ផ្លូវ ដូច​ឡាន​ស្លាក​លេខ​ធម្មតា​ដែរ ។

ក្នុង​លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហាញ​ថា រថយន្ត​ចំនួន ៦,៣៧៤​គ្រឿង ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ខ​.​ម គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ដែល​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួងការពារជាតិ បាន​សរសេរ ដើម្បី​ស្នើ​សុំ​ពន្ធ​ផ្លូវ រួម​មាន​៖ ១.​រថយន្ត​របស់​ក្រសួងការពារជាតិ​៖ រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ត្រេ​អ៊ី ប្រភេទ​ទេសចរណ៍ ចំនួន ៥,២៩៣ គ្រឿង រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ត្រ​អ៊ី ប្រភេទ​បែន ចំនួន ១២​គ្រឿង រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ត្រេ​អ៊ី ប្រភេទ​ដឹក​ទំនិញ ចំនួន​១​គ្រឿង រថយន្ត​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ត្រ​អ៊ី ប្រភេទ​ក្បាល​សណ្តោង​រ៉ឺ​ម៉ក ចំនួន​៣​គ្រឿង រថយន្ត​ជំនួយ​ពី​ប្រទេស​កូរ៉េ ប្រទេស​ចិន វៀតណាម និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចំនួន ៥២០​គ្រឿង​។ ២.​រថយន្ត ដែល​ពាក់​ផ្លា​ក​លេខ ខ​.​ម មាន​ពណ៌​ចម្រុះ ប្រភេទ​ទេសចរណ៍ ចំនួន ៥៤៥​គ្រឿង​។

បើ​តាម​លិខិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានអោយ​ដឹង​ថា ទី​១ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លើកលែង​ពន្ធ ចំពោះ​យានយន្ត ដែល​ជា​កម្មសិទ្ធិ​របស់​អង្គភាព​កង​យោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែល​បម្រើ​ការងារ​សម្រាប់​កិច្ចការ​ការពារ​ជាតិ ជា​មធ្យោបាយ​ប្រើប្រាស់​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព ឬ​ដឹក​ជញ្ជូន​កងទ័ព ក៏​ដូច​ជា សម្រាប់​កិច្ចការ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ស្រប​តាម​ប្រកាស​លេខ ៥៣១ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ។ ទី​២ តម្រូវ​ឲ្យ​បង់ពន្ធ​ដូច​រថយន្ត​ពាក់​ផ្លា​ក​លេខ​រដ្ឋ​ដទៃ​ទៀត ចំពោះ​រថយន្ត​របស់​ក្រសួងការពារជាតិ ដែល​ពាក់​ផ្លា​ក​លេខ រដ្ឋ 06 និង​ផ្លា​ក​លេខ ខ​.​ម ដែល​បាន​កត់ត្រា​ចូល​ក្នុង​បញ្ជី​សារពើ​ភ​ណ្ណ​ទ្រព្យសម្បត្តិ​រដ្ឋ កាន់កាប់​ដោយ​ក្រសួងការពារជាតិ ហើយ​បញ្ជី​សារពើ​ភណ្ឌ​នេះ ត្រូវ​បាន​បញ្ជូន​មក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។ ចំពោះ​រថយន្ត​ទាំងនេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង់ពន្ធ ចាប់ពី​ឆ្នាំ​២០២០ តទៅ ដោយ​លើកលែង​ប្រាប់​ពន្ធ​ត្រឹម​ឆ្នាំ​២០១៩ និង​លើកលែង​ពិន័យ​ទោសទណ្ឌ​ដល់​ឆ្នាំ​២០២០​។ ទី​៣ តម្រូវ​ឲ្យ​បង់ពន្ធ​ដូច​រថយន្ត​ឯកជន​ដទៃ​ទៀត ចំពោះ​រថយន្ត ដែល​ជា​កម្មសិទ្ធិឯកជន ដែល​ជ្រក​ក្រោម​ផ្លា​ក​លេខ ខ​.​ម ដោយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង់ពន្ធ ចាប់ពី​ឆ្នាំ​២០២០ តទៅ ដោយ​លើកលែង​ប្រាក់​ពន្ធ​ត្រឹម​ឆ្នាំ​២០១៩ និង​លើកលែង​ពិន័យ​ទោសទណ្ឌ​ដល់​ឆ្នាំ​២០២០ ប៉ុន្តែ​រថយន្ត​ទាំងនោះ ត្រូវ​ចុះបញ្ជី​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ សូម​រម្លឹក​ថា ការ​បង់ពន្ធ​ផ្លូវ ឬ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ បាន​ផុតកំណត់ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ មន្ត្រី​ពន្ធដារ សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍ ចាប់ផ្តើម​ត្រួតពិនិត្យ​យានយន្ត ដែល​ចរាចរណ៍​តាម​ផ្លូវ​។ សូម​រម្លឹក​ថា ការ​បង់ពន្ធ​ផ្លូវ ឬ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ បាន​ផុតកំណត់ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ មន្ត្រី​ពន្ធដារ សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍ ចាប់ផ្តើម​ត្រួតពិនិត្យ​យានយន្ត ដែល​ចរាចរណ៍​តាម​ផ្លូវ​។ អគ្គនាយកដ្ឋាន​ពន្ធដារ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ឆ្នាំ​២០២០ បាន​កើនឡើង​លើស​ផែនការ ដែល​បាន​កំណត់ ចំនួន ៣៥,២% ដោយ​មាន​យានយន្ត​ចំនួន ជាង ៧៣​ម៉ឺន​គ្រឿង បាន​បង់ពន្ធ​។ ក្នុង​នោះ មាន​រថយន្ត​ចុះបញ្ជី​ថ្មី​ចំនួន​ជាង ៩​ម៉ឺន ៩​ពាន់​គ្រឿង ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21537 នាក់
ម្សិលមិញ ​ 21504 នាក់
សប្តាហ៍នេះ​ 137854 នាក់
សរុបទាំងអស់​ 17972180 នាក់

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ