​​
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង
ដោយ លោក ចាន់ រឿក - Sat,06 February 2021 (Time 04:02 AM)

បាត់ដំបង៖នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១​ ឯកឧត្តម​ ហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី​​សម្ពោធអគារទីស្នាក់ការថ្មីរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងដែលមានទីតាំងនៅផ្លូវ ពោធិវង្ស ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តម​ ស​​ សុខា​ ​ឯកឧត្តម គីម រិទ្ធី​​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ឯកឧត្តម​ អ៊ុយ​ រី​ ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង​ ឯកឧត្តម​ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ រួមទាំងវត្តមានឯកឧត្តម  លោកជំទាវ គណៈអចិន្ត្រៃយ៍​ស.ស.យ.ក. គណៈកម្មាធិការកណ្តាល​ ស.ស.យ.ក ប្រធាន/អនុប្រធាន ស.ស.យ.ក. ខេត្ត​ និងសមាជិក​​​​ សមាជិកាស.ស.យ.ក. ខេត្តបាត់ដំបងអញ្ជើញចូលរួមអបអរសាទរសមិទ្ធផលថ្មីទាំងនេះផងដែរ។

មានប្រសាសន៍ក្នុងកម្មវិធី ខេត្តបាត់ដំបងនាព្រឹកនេះ​ឯកឧត្តម​ ហ៊ុន ម៉ានី​​ ​បានមានប្រសាសន៍ថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ការទាំងនៅក្នុងខេត្តបាត់ដំបងផ្ទាល់ និងបណ្ដាខេត្តជិតៗនេះផងដែរ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ក៏បានបន្ថែមផងដែរថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តបាត់ដំបង ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញពីការ រួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ របស់ក្រុមគ្រួសារ ស.ស.យ.ក. ក្នុងការបន្ត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ជាមួយការរួមចំណែកក្នុងបេសកកម្ម ជំរុញយុវជនកម្ពុជា ឲ្យក្លាយជាសសរទ្រូង ជាកម្លាំងបន្តវេន ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ និងជាអ្នកថែរក្សាការពារសមិទ្ធផល និងស្នាដៃដែលយុវជនជំនាន់មុនបានកសាង និងបន្សល់ទុក ចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពស្ថិរភាព​ និងវឌ្ឍនភាពសង្គម។ ឯកឧត្តម​ ស​ រដ្ឋា​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង​ បានឲ្យដឹងថា ដោយមានការជ្រោមជ្រែងពីសប្បុរសជនជាច្រើន​​ អគារថ្មីរបស់ស.ស.យ.ក.​ ខេត្តបាត់ដំបង ដែលមានទំហំ ៥៥៨,៣៩ ម៉ែត្រការ៉េ​ កម្ពស់១ ជាន់​ និងមាន០៤ បន្ទប់ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែឧសភា​ ឆ្នាំ២០១៩ និងទើបតែត្រូវបានបញ្ចប់នៅខែមករា​ ឆ្នាំ២០២១​​។ ​ជាមួយសមិទ្ធផលអគារថ្មីមួយនេះ​ ក៏មានការកសាងឃ្លាំងសម្ភារៈថ្មី និងជុសជុលអគារចាស់ដែលមានស្រាប់មួយខ្នងផងដែរ។ ឯកឧត្តម​ បានបន្ថែមផងដែរថា ក្រៅពីកិច្ចការរដ្ឋបាល​ អគារស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង នឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល និងកីឡាផ្សេងៗ ព្រមទាំងជាទីកន្លែងសម្រាប់ការរៀបចំកម្មវិធី និងវេទិកាសង្គមផ្សេងៗ ដែលជាចំណេះដឹងទូទៅ និងជាប្រយោជន៍ដល់យុវជន។ សូមជម្រាបផងដែរថា មកទល់ពេលនេះ​​​ សហភាពសហព័ន្ធយុវជនកម្ពុជាការិយាល័យតំណាងរបស់ខ្លួននៅទូទាំង២៥​ រាជធានីខេត្ត​ ក្នុងប្រទេស ដោយមានសមាជិកសរុបជាង ១៤មុឹននាក់ ដែលកំពុងបំពេញបេសកកម្មក្នុងការចូលរួមសកម្មភាពសង្គម​​ និងមនុស្សធម៌។​

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17245 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138168 នាក់
សរុបទាំងអស់​ 21105767 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១