​​
​#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#
ដោយ លោក តែម កយ - Sun,16 May 2021 (Time 08:43 AM)

ខេត្តសៀមរាប ÷ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីដ៍សាហាវយុងឃ្នងឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារកើតមានឡើងចាប់តាំងពីឆ្នាំ២០០២ ២០០៣ ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ មានរយ:ពេលជិត២០ឆ្នាំមកហើយ នៅតែមិនទាន់បានដោះស្រាយចប់នៅឡើយ។ ថ្មីៗនេះ នៅកំឡុងខែមករា ឆ្នាំ២០២១ ឈ្មោះលី អ៊ុំអេង ដដែល បាននិងកំពុងតែបន្តបង្កើតជម្លោះវិវាទដីធ្លី ឲ្យរីករាលដាលកាន់តែធំខ្លាំងទៅៗ ដោយបន្ភរំលោភកំហែងយកដីស្រែចំការរបស់គ្រួសារប្រជាពលរដ្ឋ នៃឃុំទាំង២ខាងលើ នៅតំបន់ផ្សេងៗទៀតយ៉ាងងងើល ដោយគ្មានវត្តមានអាជ្ញាធរមានសមត្ថកិច្ចណាមួយជួយអន្តរាគមន៍ទប់ស្កាត់ឡើយ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសុំអំពាវនាវដល់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ការពារ និងរកយុត្តិធម៌ដល់ពួកគាត់ផង។ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មានជម្លោះដីធ្លីមួយកន្លែងមានទំហំប្រមាណជា ០៦ ហិចតា បានកើតឡើងនៅចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រវាងប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិរំចេក ឃុំរំចេក ឈ្មោះ ណេីម ផ្លិច ជាមួយនឹងលោកស្រី លី អ៊ុំអេង តាមប្រភពដដែលបានរៀបរាប់ពីប្រវត្តិដីថា ដីរបស់ពួកគាត់ជាប្រភេទដីស្រែចំការបានមកពីប្តូរគោនឹងដីហេីយបានកាន់កាប់អាស្រយ័ផល ចាប់តាំងពីឆ្នាំ១៩៨៨មកម៉្លេះ មានរយ:ពេល៣៣ឆ្នាំហើយ ពុំដែលធ្លាប់មានការជំទាស់ទាមទារ មានវិវាទប្តឹងផ្តល់ពីនរណាម្នាក់ម្តងណាឡើយ។ លុះមកដល់ឆ្នាំ២០២១ ក៏មានរឿងក្តីពាក់ព័ន្ធនឹងវិវាទដីធ្លីនៅភូមិខ្នារ ឃុំខ្នារសណ្តាយខាងលើនេះ បានកើតឡើងដោយមានការឈូសឆាយ នឹងបម្រុងដបម្រុងដាំបង្គោល រំលោភយកដោយចេតនាទុច្ចរិតទាំងស្រុង ដោយឈ្មោះ លី អ៊ុំអេង ។ ចំណែក ឈ្មោះ លី អ៊ុំអេងដដែលនេះ ក៏បានទិញដីពីឈ្មោះ ណេីម ផ្លិច បានចំនួន០៥ហិចតាក្នុងឆ្នាំ២០០៣ ផងដែរនៅចំណុចភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែរ តែឈ្មោះ លី អ៊ុំអេង បែរជាទៅរំលោភយកដីរបស់ប្រជាពលរដ្ឋឈ្មោះ ណើម ផ្លិច ចំននួន០៦ហិចតាទៀត ដែលស្ថិតនៅភូមិខុសគ្នាទៅវិញ។ ក្នុងជម្លោះដីធ្លីរវាងគ្រួសារលោកណេីម ផ្លិច ជាមួយនឹងលោកស្រី លី អ៊ុំអេង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ កូនប្រុសរបស់ណើម ផ្លិច ឈ្មោះ លោ ឡោះ ក៏ត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ចដោយលួចលាក់ គ្មានដីកាបង្ហាញ យកទៅឃុំខ្លួនដោយអយុត្តិធម៌បំផុត។ ប្រភពបានបន្ថែមទៀតថា លោក ណេីម ផ្លិច គាត់មានដីចំនួនពីរកន្លែង ដោយទីតាំងទីមួយមានដីចំនួន០៥ហិកតាស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដីនេះបានលក់អោយទៅលោកស្រី លី អ៊ុំអេង ពិតមែន កាលពីឆ្នាំ២០០៣ ហើយឈ្មោះ លី អ៊ុំអេង បានកាយជាប្រឡាយធ្វេីព្រំព័ទ្ធជុំវិញរួចហើយ។ តែទីតាំងទីពីរមានដីចំនួន០៦ហិចតា ស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនបានលក់អោយទៅលោកស្រីលី អ៊ុំអេង ទេ។ ហេីយដីនេះដែរ បានមកពីការដូរគោ និងបានកាន់កាប់ប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៨៨មកម្ល៉េះ មានរយ:ពេល៣៣ឆ្នាំហើយ ពុំដែលមានបុគ្គលណាម្នាក់មកប្តឹងជំទាស់តវ៉ាទាមទារយកម្តងណាឡើយ។ ពួកគាត់ប្រាប់ថា ការអាស្រយ័ផលនៅទីនេះមិនដែលមានរឿងអ្វីទេ ស្រាប់តែមួយរយ:ចុងក្រោយនេះ ស្រាប់តែមានអ្នកមានអំណាច ឥទ្ធិពល លុយកាក់ មក រំលោភយកដីពួកគាត់ ដូចជា បុគ្គលឈ្មោះ លី អ៊ុំអេង ជាដើម ដែលក្រុមនេះសុទ្ធតែជាអ្នកកំពូលមានលុយ និងអំណាច និងកំពុងមានរឿងអាស្រូវក្នុងជម្លោះដីធ្លីដោះស្រាយមិនចេះចប់។

ប្រជាពលរដ្ឌលោកបាននិយាយបន្តទៀតថា ពួកគាត់គឺជាប្រជាជនទន់ខ្សោយ ចំណែកពួកគេគឺជា អ្នកមានលុយមានអំណាច ធ្វើយ៉ាងណាឈ្នះគេនោះ ។ហើយមិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ លី អ៊ុំអេង ស្រាប់តែលេចមុខមករំលោភកំហែងយកដីស្រែចំការរបស់ពួកគាត់ ដោយអាងអំណាចលុយកាក់ប្រើប្រាស់សមត្ថកិច្ចនគរបាល អាជ្ញាធរភូមិឃុំស្រុក និងប្រព័ន្ធតុលាការជាបង្អែកកាងឲ្យគាត់។ លោក ណេីម ផ្លិច និងគ្រួសារ រៀបរាប់ថា ពួកលោកមិនយល់ព្រម និងមិនសុខចិត្តប្រគល់ដីដែលបានមកដោយកំលំាងញើសឈាម និងជាទ្រព្យដ៍សំខាន់ក្នុងការចិញ្ចឹមជីវិត ទ ទេៗតាមចិត្តនឹកឃេីញនោះទេ ព្រោះពួកគាត់ចាត់ទុកការអនុវត្តន៍របស់សមត្ថកិច្ចនគរបាល អាជ្ញាធរស្រុកបន្ទាយស្រី និងប្រ័ពន្ធតុលាការខេត្តសៀមរាប ជារឿងដ៍អយុត្តិធម៌បំផុត សំអាងលើតែលើក្រដាស់ដែលមនុស្សជាអ្នកឃុបឃិតបានសរេសរ ចំណែកឯប្រវត្តិដី និងការកាន់កាប់ជាក់ស្តែង អត់សិក្សា ចុះស្រាវជ្រាវអោយច្បាស់ទេ។ ប្រជាពលរដ្ឌលោកទទូចសុំអោយ ឯកឧត្តម ប្រធានសាលាដំបូងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឌមន្ត្រីក្រសួងយុត្តិធម៌ សូមលោកមេត្តាជួយអន្តរាគមន៍ទប់ស្កាត់ស៊ើបអង្កេតធ្វើអធិការកិច្ច លើការ .ការអនុវត្តន៍ច្បាប់ខុសប្រក្រតី ខុសនីតិវិធី គ្មានមូលដ្ឋានច្បាស់លាស់ គ្មានសុភវិនិច្ឆ័យត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលគ្មានទាំងដីកាត្រឹមត្រូវមកបង្ហាញពួកគាត់បែរជាចាប់ខ្លួនពលរដ្ឋឆៅៗដាក់គុក ហើយស្នើសុំអោយមានការស៊ើបអង្កេតស្រាវជ្រាវ លើសំណុំរឿង និង ចុះ ទៅដល់ទីតាំងដីទំនាស់អោយបានច្បាស់លាស់ផង។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17275 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138198 នាក់
សរុបទាំងអស់​ 21105797 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១