​​
​រដ្ឋបាលស្រុកកំរៀងបានកំណត់តំបន់ផ្សារ ខេអឌី ជាតំបន់ក្រហម ក្រោយពីការរកឃើញកមានឆ្លងជាសហគមន៍នូវជំងឺកូវីដ-១៩ ដល់អាជីវករក្នុងផ្សារ
ដោយ លោក ចាន់ រឿក - Sat,11 September 2021 (Time 06:52 AM)

បាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងតំបន់ផ្សារ ខេអឌី និងអ្នករស់នៅជុំវិញតំបន់ផ្សារ និងការយកសំណាក ពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ក្រោយពីរកឃើញការឆ្លងរីករាលដាលជាសហគមន៍នូវជំងឺកូវីដ-១៩ ដល់អាជីវករក្នុងផ្សារ ដែលរដ្ឋបាលស្រុកកំរៀងបានកំណត់តំបន់ផ្សារ ខេអឌី ជាតំបន់ក្រហម ដោយធ្វើការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពលក់ដូរ ការចេញចូលផ្សារ និងការជួបជុំផ្សេងៗ ចាប់ពីពេលនេះ រហូតដល់មានការជូនដំណឹងសារជាថ្មីនាពេលក្រោយ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ណែនាំបន្ថែមដល់រដ្ឋបាលស្រុកកំរៀង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិិត្យនូវរាល់សកម្មភាពនៃការចេញចូល របស់ក្រុមអាជីវករ និងអ្នករស់នៅក្នុងតំបន់ជុំវិញទីតាំងផ្សារ ខេអឌី ទាំងអស់ឲ្យបានហ្មត់ច់ ដើម្បីកុំឲ្យមានការដើរចេញចូល នាំឲ្យមានការឆ្លងជំងឺកូវីដ-១៩បន្តទៅក្នុងសហគមន៍ដទៃទៀត ។ ឯកឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមសហការជាមួយរដ្ឋបាលស្រុកកំរៀង មន្ត្រីជំនាញ និងសមត្ថកិច្ច បើមានការពាក់ព័ន្ធជាមួយក្រុមអាជីវករនិងអ្នកនៅជុំវិញតំបន់ផ្សារ ខេអឌី សូមរួសរាន់យកសំណាកពិនិត្យរកវីរុសកូវីដ១៩ ឱ្យបានទាន់ពេលវេលា ។ អ្វីដែលសំខាន់ជាងនេះទៀតនោះសូមបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីបុគ្គលខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិយើងបានឆ្លងផុតពីការឆ្លងជំងឺកូវីដ១៩ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17225 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138148 នាក់
សរុបទាំងអស់​ 21105747 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១