​​
​អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ ចេញផ្សាយ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ AKP ព្រះសីហនុ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
ដោយ លោក ចាន់ រឿក - Tue,14 September 2021 (Time 04:15 PM)

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១(PS1) ស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពនៃការ ចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ។

អាងប្រព្រឹត្តិកម្មទី១(PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែត្រគុបក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹក កខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគុបក្នុង១ថ្ងៃ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យអាងច្រោះទឹកកខ្វក់ នៅចុង ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានណែនាំឱ្យមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត លើកគម្រោងស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ស្ពានក្នុងអាងចម្រោះទឹកកខ្វក់ឱ្យបានខ្ពស់ និងវែងជាងមុន ដើម្បីឱ្យលំហូរទឹកក្នុងអាងហូរបានលឿន ដើម្បីកាត់បន្ថយការជន់លិចក្រុងព្រះសីហនុនៅ ក្នុងរដូវវស្សា ។

សូមបញ្ជាក់ថា បច្ចុប្បន្នអាងប្រព្រឹត្តិកម្មទឹកកខ្វក់មួយនេះ ត្រូវបានដាក់ឱ្យដំ ណើរការ ដោយជោគជ័យ ក្នុងការចម្រោះទឹកកខ្វក់បំប្លែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17283 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138206 នាក់
សរុបទាំងអស់​ 21105805 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១