​​
​លោក សឿម ប៊ុនរិទ្ធិ អញ្ជើញ អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំធ្វើ ជាមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន ។
ដោយ លោក ចាន់ រឿក - Fri,03 September 2021 (Time 10:30 AM)

បាត់ដំបង៖នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ចុះពិនិត្យទីតាំងជាក់ស្តែងឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្ម រោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមាស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្នុងការចុះពិនិត្យលើទីតាំង និងឃ្លាំង រោងសម្ងួតដំឡូងមី នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងាររបស់ ឯកឧត្តម បានធ្វើការពិនិត្យ វាយតម្លៃថា ទីតាំងឃ្លាំង និងរោងទាំងនេះ មានលក្ខណៈសមស្របក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ជំនួសឱ្យទីតាំងសាលារៀនបច្ចប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងដំណើរចុះពិនិត្យនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ ខេង សុមេធ បានសម្រេចយកឃ្លាំងដែលទុកចោល ចំនួន២ឃ្លាំង និងរោងសម្ងួតដំឡូងមីចំនួន០១ រៀបចំជួសជុល កែលម្អរហេដ្ឋារចនាសម្ព័ន្ឋមុន ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ តទៅ ដែលអាចទទួលពលករចូលមកធ្វើចត្តាឡីស័កបានចំនួនប្រមាណ៣០០០នាក់ ។ ដោយឡែកចំពោះ ឃ្លាំងចំនួន២ទៀត នឹងពិនិត្យលទ្ឋភាពតាមក្រោយស្របតាមលំហូរចូលពលករ ។ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារឯកឧត្តម បាននិងកំពុងមមាញឹករៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋនៅទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករ ស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាល ដែលអាចផ្ទុកបានចំនួន ២.៥០០គ្រែ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17236 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138159 នាក់
សរុបទាំងអស់​ 21105758 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១