​​
​រដ្ឋមន្រ្ដីក្រសួងអប់រំ ការសាងសង់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា គឺបានគាំទ្រដល់ភាពជាសហគ្រិន និងសម្រាប់ធុរកិច្ចថ្មី នៅកម្ពុជា
ដោយ លោក តែម កយ - Fri,03 September 2021 (Time 11:42 AM)

ភ្នំពេញ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា គឺជាធាតុផ្សំដ៏សំខាន់ក្នុងការគាំទ្រដល់ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មី នៅកម្ពុជា។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ មជ្ឈមណ្ឌលជាតិ បណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី នៃកម្ពុជា ត្រូវបានរៀបចំឡើងសមស្របទៅតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌល នេះគឺជាការគាំទ្រដល់ភាពជាសហគ្រិន និងធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា។

លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយក KOICA ប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់គម្រោងនេះក្នុងគោលបំណងគឺបង្កើតគំរូបណ្តុះអាជីវកម្ម និងបណ្តាញ ទីផ្សារនៅកម្ពុជា និងគាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សហគ្រិនភាពវ័យក្មេងនៅកម្ពុជា។ លោកបានបន្ដថា គម្រោងនេះក៏ធ្វើពិពិធកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្ម នៃបច្ចេកវិទ្យា ព័ត៌មាននិងទំនាក់ទំនងនៅកម្ពុជា ជាពិសេសដើម្បីភ្ជាប់ និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស ផងដែរ។ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មានទំហំប្រហែល ២ ២០០ ម៉ែត្រការ៉េ ដែលមានកម្ពស់ ៣ ជាន់ មានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម។ ឯកឧត្ដមបន្ដថា ទាំងនេះនឹងបង្កើតនូវបរិយាកាសល្អសម្រាប់ សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់សង្គមជាតិប្រទេសកម្ពុជាយើង។ សូមជម្រាបជូនថា ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ហើយគម្រោងនេះ គឺបានគាំទ្រដោយរដ្ឋាភិបាលកូរ៉េ តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សម្រាប់ការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជាដោយផ្ដល់ថវិកាសរុបជិត ៨ លានដុល្លារអាម៉េរិក៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17266 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138189 នាក់
សរុបទាំងអស់​ 21105788 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១