​​
​ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាម ដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ- ១៩»របស់ឯកឧត្តម ឆាយ សុផល
ដោយ លោក តែម កយ - Fri,03 September 2021 (Time 08:22 PM)

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសម្តែងការកោតសរសើរស្នាដៃសៀវភៅស្តីពី រាជរដ្ឋាភិ បាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ-១៩»របស់ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីប្រចាំកម្ពុជា។

ការកោតសរសើររបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌ មាន ធ្វើឡើងក្នុងឱកាសទទួលជួប និងទទួលសៀវភៅពីឯកឧត្តម ឆាយ សុផល អនុ រដ្ឋលេខាធិការ ក្រសួងព័ត៌ មាន និងជាអ្នកនិពន្ធសៀវភៅ ស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ«កូវីដ-១៩ »នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១។

ឯកឧត្តម ខៀវ កាញារីទ្ធបានចាត់ទុកការរៀបចំចងក្រងជាសៀវភៅនេះ មានសារសំខាន់ណាស់ ដើម្បីបង្ហាញពីកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាល ពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់កុំឱ្យជំងឺកូវីដ ឆ្លងកាន់តែច្រើន ដែលធ្វើប្រជាជនបាត់បង់អា យុជីវិត តាមរយ:ការរកវ៉ាក់ សាំងមកចាក់ជូនប្រជាជន នៅទូទាំងប្រទេស ដើម្បីឱ្យមានភាពសុំាក្នុងសហគមន៍។ ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា សៀវភៅដែលយកមកជូន ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានចំនួន ៥០ ច្បាប់ និងជូនដល់អគ្គនាយកទាំង ៥ចំណុះឱ្យក្រសួងព័ត៌ មាន ម្នាក់១ច្បាប់ នាឱកាសនេះ គឺមានខ្លឹមសារបង់បង្ហាញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចាប់ពីជំងឺនេះ កើតមានឡើង តាំងពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ រហូត ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះ សម្តេចបានខិតខំស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ មកចាក់ជូនប្រជាជន ដើម្បីដណ្តើមជីវិតប្រជាពលរដ្ឋពីមច្ចុរាជ កូវីដ-១៩ ។ ឯកឧត្តម ឆាយ សុផល បានជម្រាបជូនថា សៀវភៅស្តីពី រាជរដ្ឋាភិបាលកម្ពុជា សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ ជ្រោះមរណៈ«កូវីដ-១៩» ភាគទី១ នេះ ជាជំហានដំបូង ចែកជូនសម្រាប់បណ្ណាល័យ មហាវិទ្យាល័យ និងដាក់នៅបណ្ណាល័យជាតិ ហើយមានលក់ខ្លះនៅបណ្ណាគារ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17235 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138158 នាក់
សរុបទាំងអស់​ 21105757 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១