​​
​កិច្ចប្រជុំបន្ទាន់ពិភាក្សាបន្តប្រមូលទិញផ្លែមៀន (តាង៉ែន) និងមៀនក្រអូបពីបងប្អូនប្រជាកសិករ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីយកទៅលក់បន្តក្នុងតម្លៃធូរថ្លៃ និងការចុះផ្ទាល់ដល់ចំការមៀននៅភូមិបរិបូណ៌ ឃុំស្តៅ ស្រុករតនមណ្ឌល ។
ដោយ លោក ចាន់ រឿក - Sat,04 September 2021 (Time 10:50 AM)

បាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តចូលរួមកិច្ចប្រជុំពិភាក្សា បន្តប្រមូលទិញផ្លែមៀន (តាង៉ែន) និងមៀនក្រអូប ពីបងប្អូនប្រជាកសិករម្ចាស់ចំការផ្ទាល់ របស់អ្នកឧញ៉ា ឡេង ណាវ៉ាត្រា ដើម្បីយកទៅលក់បន្តក្នុងតម្លៃធូរថ្លៃ ក្រោមការដឹកនាំកិច្ចប្រជុំឯកឧត្តម ឧត្តមសេនីយឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធិភូមិភាគទី៥ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី មេបញ្ជារង នៃបញ្ជាការដ្ឋានកងអង្គរ័ក្ស ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ មេបញ្ជាការរងនិងជានាយសេនាធិការយោធិភូមិភាគទី៥ មេបញ្ជាការរងយោធភូមិភាគទី5 តំណាងក្រុងការងារ អ្នកឧញ៉ា ឡេង ណាវ៉ាត្រា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ផងដែរ។ នៅក្នុងកិច្ចប្រជុំ គឺបានធ្វើការពិភាក្សាលើការប្រមូលទិញមៀន (តាង៉ែន) និងមៀនក្រអូប ពីប្រជាកសិករម្ចាស់ចំការផ្ទាល់បន្តទៀត ដោយសារតែផ្លែមៀនចាប់ផ្តើមប្រមូលផលទៅតាមរដូវកាល ហើយចំពោះការទិញនេះផងដែរ អ្នកឧញ៉ា ឡេង ណាវ៉ាត្រាប្រមូលទិញប្រមាណជាង១,០០០តោនដើម្បីយកទៅលក់បន្តក្នុងតម្លៃធូរថ្លៃ ដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា សុខចិត្តចេញខាត ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ប្រជាពលរដ្ឋទូទៅ ជាពិសេសបង ប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកខាងទីផ្សារផ្លែមៀន(តាង៉ែន) និង មៀនក្រអូប នៅខេត្តបាត់ដំបង និងឈានទៅរកទំនុកចិត្តទីផ្សារក្នុងស្រុកនាពេលខាងមុខ ។ ក្នុងបេសកកម្មរបស់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ដឹកនាំផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងរយៈពេល១៤ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានទទួលទិញផ្លែមៀន(តាង៉ែន) និងមៀនក្រអូប ជិត២០០០តោន ដើម្បីយកទៅចែកជូនបណ្តារាជធានី -ខេត្តទាំង២៥ កងយោធពលខេរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺ និង បងប្អូនពលករកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាទូទាំងប្រទេស ។ ចំពោះការចុះទៅចំការមៀនដោយផ្ទាល់ ដែលស្ថិតនៅភូមិបរិបូណ៌ ឃុំស្តៅ ស្រុករតនមណ្ឌល ក្រុមការងារទាំងអស់នេះ គឺទទួលបានការសាទរ រីករាយសប្បាយចិត្តពីបងប្អូនប្រជាកសិករម្ចាស់ចំការ និងបានគោរពជូនពរ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមសម្តេចទាំងទ្វេ ដែលបានជួយទិញមៀន ក្នុងរដូវកាលប្រមូលផលជាបន្តបន្ទាប់នេះ ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករជាម្ចាស់ចំការមៀន(តាង៉ែន) និងមៀនក្រអូប ដែលដល់ពេលប្រមូលផលមៀន(តាង៉ែន) និងមៀនក្រអូប នាពេលនេះ មេត្តារួសរាន់ទាក់ទងក្រុមការងារខុទ្ទកាល័យរបស់សម្តេចតេជោ និងក្រុមការងាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមការងារយោធភូមិភាគទី៥ និងក្រុមការងាររដ្ឋបាលខេត្ត ដែលចុះទៅទិញមៀន( តាង៉ែន)និងមៀនក្រអូបដោយផ្ទាល់ពីបងប្អូនប្រជាកសិករនៅតាមចំការ និងបងប្អូនប្រជាកសិករ ក៏អាចយកមកលក់ផ្ទាល់នៅទីស្នាក់ការប្រមូលទិញក្នុងបរិវេណប្រលានយន្តហោះវាលបែកចាន ដោយធ្វើការទំនាក់ទំនងទូរស័ព្ទ 078 777 376 / 095 95 1111 ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17271 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138194 នាក់
សរុបទាំងអស់​ 21105793 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១