​​
​លោក អ៊ុយ សុធាវី ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ
ដោយ លោក ចាន់ រឿក - Sat,04 September 2021 (Time 10:58 PM)

បាត់ដំបង៖លោក អ៊ុយ សុធាវី ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ព្រមទាំងនាំយកអំណោយរបស់សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់ក្រុមការងារ និងកងកម្លាំង ចាក់វ៉ាក់សាំងកូវីដ-១៩នៅមណ្ឌលចាក់វ៉ាក់សាំងឃុំកោះជីវាំង ស្រុកឯកភ្នំ

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឲ្យបានគ្រប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ និងឲ្យបានគ្រប់ៗគ្នា ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរង ក្នុងនាមតំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលមានជាគ្រឿងឧបភោគ បរិភោគមួយចំនួន សម្រាប់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង កងកម្លាំងប្រដាប់អាវុធ ដែលកំពុងមមាញឹកក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17265 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138188 នាក់
សរុបទាំងអស់​ 21105787 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១