​​
​ចូលតាមដានប្រវត្តិពស់ប្រមោយដំរី
ដោយ លោក តែម កយ - Sun,05 September 2021 (Time 07:17 PM)

បរទេស៖ឈ្មោះខ្មែរ ៖ ពស់ប្រមោយដំរី (មិនមែនពស់ត្បាល់ទេ)
ឈ្មោះវិទ្យាសាស្ត្រ ៖ Acrochordus javanicus
ឈ្មោះផ្សេងទៀត ៖ Wart snakes, Java wart snakes, file snakes, elephant trunk

ពស់ប្រមោយដំរី ជាអំបូរពស់រស់ក្នុងទឹកដែលភាគច្រើនយើងអាចឃើញវារស់នៅតាមតំបន់ទំនាប តាមដងទន្លេ បឹង ពិសេសតំបន់ទឹកសាបលាយទឹកប្រៃ ជិតសមុទ្រ ក្នុងព្រៃកោងកាង ! វាជាប្រភេទពស់ដែលគ្មានពិសនោះទេ ហើយវាមានវត្តមាននៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍យើងមានដូចជា ៖ ឥណ្ឌូណេស៊ី , ម៉ាលេសុី , ថៃ , កម្ពុជា និង វៀតណាម ! ហើយវាជាប្រភេទពស់កម្រឃើញ និងរងគ្រោះពីការជួយដូរផងដែរ ដោយសារតែគេទិញយកស្បែករបស់វាក្នុងតម្លៃថ្លៃ សត្វពស់ប្រមោយដំរីរាប់ពាន់ក្បាលត្រូវបានគេសម្លាប់យ៉ាងច្រើនក្នុងមួយឆ្នាំៗ ព្រោះតែដើម្បីយកស្បែករបស់វាមកធ្វើជាវត្ថុធាតុដើមក្នុងរោងចក្រ និងមួយចំនែកទៀតគេក៏យកសាច់របស់វាផងដែរ ! ដោយសារតែអត្រាចំនួនពួកវាមាននៅក្នុងព្រៃច្រើនទើបគេមិនឃើញមានឈ្មោះរបស់ពួកវានៅក្នុងបញ្ជីសត្វដែលជិតផុតពូជ !

ពស់ប្រមោយដំរីជាទូទៅមានប្រវែងខ្លួនប្រហែល ២ម ទៅ ២.៥០ម និងសត្វពស់ញីអាចមានទំហំធំជាងអាឈ្មោល ៣ ទៅ ៤ដង ឯណោះ ! ពស់ប្រមោយដំរី ច្រើនមានក្បាលសំប៉ែត្រ មានពណ៌លឿងស្រាល នៅតាមបណ្តោយចំហៀងខ្លួនរបស់វា ! ពស់នេះមានស្បែកយា និងមានស្រកាដូចបន្លា តូចៗល្អិត ដែលជា ឧបករណ៍សម្រាប់ការពារខ្លួនរបស់វាពីការប្រមាញ់របស់សត្វដ៏ទៃ ! ពស់ប្រមោយដំរីប្រមាញ់ចំណីដោយការលាក់ខ្លួន និងឆ្មក់ចាប់តែម្តង ដូច្នេះហើយ ភាគច្រើនសត្វដែលជាចំណីរបស់វា ៨០% ពុំងាយរត់រួចឡើយ !

ពស់ប្រមោយដំរីជាសត្វពស់ដែលសុីសាច់ជាអាហារ វាសុី ត្រី និង ពួកសត្វល្មូនជាអាហារ ! ហើយវាចេញរកសុីតែពេលយប់ទេ ភាគច្រើនពស់នេះវាចំណាយពេលនៅក្នុងទឹកច្រើនជាង លើគោកក្នុងមួយជីវិតរបស់វា ដោយសារតែនៅក្នុងទឹកវាមានភាពងាយស្រួលក្នុងការបំលាស់ទីជាងលើគោកព្រោះស្បែករបស់វាមានលក្ខណៈយា ដែលពិបាកក្នុងការបំលាស់ទីនៅលើគោក ! ពស់ប្រមោយដំរីអាចច្រមុជទឹកម្តងរយៈពេល ៤០នាទី ហើយឡើងមកលើទឹកម្តងនៅពេលដែលសួតរបស់វាអស់ខ្យល់ !

ពស់ប្រមោយដំរីថ្វីត្បិតតែគ្មានពិស ប៉ុន្តែអ្នកដែលត្រូវវាខាំអាចមានការឈឺចាប់ខ្លាំង ព្រោះចង្កូមរបស់វាមុតសណ្តកជាប់ទៅក្នុងសាច់ ! ពស់ប្រមោយដំរីជាសត្វពស់ដែលខុសគេ គឺវាពុំបញ្ចេញស៊ុតរបស់វាមកក្រៅដូចសត្វពស់ដ៏ទៃទេ ផ្ទុកទៅវិញ សត្វពស់ញីរក្សាស៊ុតរបស់វានៅក្នុងខ្លួនរហូតដល់ញាស់ទើបបញ្ចេញមកក្រៅ សត្វពស់ញីមួយក្បាលអាចបង្កើតកូនបាន ចន្លោះពី ៦ ទៅ ១៧ក្បាល ក្នុងរយៈពេល ៥ ទៅ ៦ខែ ! ហើយវាមានវដ្តជីវិត តែ ៥ ទៅ ៦ឆ្នាំប៉ុន្នោះ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17257 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138180 នាក់
សរុបទាំងអស់​ 21105779 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១