​​
​ដឹងកាពិតហើយថាស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្លំធ្វើជាកូន...
ដោយ លោក តែម កយ - Sun,05 September 2021 (Time 07:35 PM)

(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ស្ត្រីរូបនេះមានទីលំនៅស្ថិតនៅសង្កាត់អូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើគណនីហ្វេសប៊ុកឈ្មោះ «Ah July» ចូលទៅសរសេរក្នុង Comment របស់សម្តេចតេជោ ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។ ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក»។ សម្តេចតេជោ បានសរសេរតបទៀតថា «ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ»។ សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះ «ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកូនប្រុសស្រីជាចំណងដៃអាពាហ៍ពិពាហ៍ចំនួន ៦នាក់ រួមមាន៖ លោក ហ៊ុន កំសត់ (ស្លាប់ពេលកើតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត), លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា, លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី និងលោកស្រី ហ៊ុន ម៉ាលី។ បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន មានចៅសរុបប្រមាណ ២២នាក់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17264 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138187 នាក់
សរុបទាំងអស់​ 21105786 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១