​​
​សុខទុក្ខអ្នកវិនិយោគគិនបរទេសគឺជាសុខទុក្ខប្រមុខដឹកនាំកម្ពុជា ល្មមដល់ពេលប្រកបអាជីវកម្មត្រឹមត្រូវហើយ
ដោយ លោក តែម កយ - Tue,07 September 2021 (Time 09:03 AM)

ភ្នំពេញ៖កាលពីពេលថ្មីៗនេះ មានអ្នកវិនិយោគជនជាតិចិនម្នាក់បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីករណីវិវាទដីធ្លីដែលគាត់បានចំណាយប្រាក់ជិត៣លានដុល្លារ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់បានទទួលឯកសារកម្មសិទ្ធិដីនៅឡើយ។

ជនជាតិចិនម្នាក់នេះបានទិញដីពីមន្រ្តីម្នាក់ដែលអះអាងថាមានដីលក់អោយគាត់ ដោយបាននាំគាត់ទៅបង្ហាញទីតាំងដីដែលធ្វើអោយគាត់ពេញចិត្តយ៉ាងខ្លាំង។ ដោយជំនឿទុកចិត្តលើមន្រ្តីនោះ អ្នកវិនិយោគចិនបានបង់ប្រាក់ជិត៣លានដុល្លារដល់មន្រ្តីនោះ ជាថ្លៃទិញលក់ដី (មានទាំងរូបថតទទួលប្រាក់ទាំងដុំៗទៀតផង)។

មន្រ្តីរូបនោះក្រោយពីបានទទួលលុយដ៏ច្រើនសន្ធឹកនេះហើយ គឺបានសន្យាថានឹងខិតខំរៀបចំផ្ទេរប័ណ្ណកម្មសិទ្ធិជូនអ្នកទិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១នេះ គឺអ្នកទិញនៅរង់ចាំមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីនៅឡើយ។ តាមពិតទៅគាត់បានទិញដីនេះតាំងពីឆ្នាំ ២០១៩ មកម៉្លេះ។ ចំពោះមូលហេតុយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ... អាចថាមន្រ្តីជំនាញកំពុងធ្វើការ.. ឬមួយអត់មានដីលក់អោយគេ ឬបញ្ហាអ្វីផ្សេង។ ដោយសារមិនអាចទ្រាំរងចាំតទៅទៀតបាន ទើបគាត់សម្រេចចិត្តដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោមេត្តាជួយផ្តល់យុត្តិធម៌។ ពិតប្រាកដណាស់ សុខទុក្ខរបស់បងប្អូនអ្នកវិនិយោគបរទេស មិនថាចិនឬសាសន៍ណាឡើយ គឺជាសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ខ្ញុំផ្ទាល់ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ។ សូមបងប្អូនអ្នកវិនិយោគចិនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ខ្ញុំនឹងខិតខំរកដំណោះស្រាយជូនអោយអស់ពីកម្លាំងកាយចិត្តស្របទៅតាមច្បាប់នៃប្រទេស។ នៅពេលនេះ ខ្ញុំកំពុងពិនិត្យសំណើសុំនិងឯកសារដែលអ្នកវិនិយោគចិនបានដាក់គោរពជូនសម្តេច។ ជាជំហានដំបូងខ្ញុំបានឃើញមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ មានមេធាវីទាំងសងខាងប្រថាប់ត្រា ត្រឹមត្រូវ មានសាក្សីត្រឹមត្រូវ ហើយអ្នកលក់ក៏បានទទួលលុយត្រឹមត្រូវ (មានទាំងរូបថតបញ្ជាក់ពេលទទួលប្រាក់ទៀតផង)។ បើពិតដូចអ្នកទិញបានបញ្ជាក់ប្រាប់មែន ខ្ញុំឆ្ងល់ថា មានម៉ូយទិញដីដ៏ល្អបែបនេះ ហេតុអីក៏មិនចេះរកស៊ីអោយបានត្រឹមត្រូវក្នុងផ្លូវត្រជាក់? ចាំបាច់ធ្វើវិធីកាប់ដាវក្តៅៗអញ្ចឹងធ្វើអ្វី? តើគិតថាអាចរួចពីសំណាញ់ច្បាប់បានយូរប៉ុណ្ណា? ជាយោបល់ខ្ញុំ បើមិនមានដីលក់អោយគេទេ គួរតែប្រគល់ប្រាក់អោយគេវិញទៅ (មិនបាច់គិតការប្រាក់ទេ) គឺខ្ញុំសន្យានឹងជួយសម្របសម្រួលបញ្ចប់ជូនឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ រឿងនេះអាចនឹងពាក់ព័ន្ធករណីព្រហ្មទណ្ឌទៀតផង។ ខ្ញុំកំពុងអោយក្រុមការងារអ្នកច្បាប់សិក្សាអោយបានលម្អិតលើឯកសារគតិយុត្តិទាំងអស់។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17247 នាក់
ម្សិលមិញ ​ 20608 នាក់
សប្តាហ៍នេះ​ 138170 នាក់
សរុបទាំងអស់​ 21105769 នាក់

អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់

ប្រមុខ​ក្រសួងការពារជាតិ​ចេញ​សារ​ចរ​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​និង​ប្តូរ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​លើ​យានជំនិះ​គ្រប់​ប្រភេទ ដែល​កំពុង​ប្រើប្រាស់​ស្លាក ខ.ម​

នាយឧត្តមសេនីយ៍ គន់ គីម បាននាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុ១១ឆ្នាំ ទូទាំងខេត្តបាត់ដំបង នៅមណ្ឌល់ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវិទ្យាល័យសោហឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១